ថ្មីៗនេះTanyares Engtrakul បានបញ្ចេញមតិគាំទ្រ Pinky បន្ទាប់ពី Pinky ចូលគុករឿងForex 3D ដែល Tanya បានបើកចំហអំពីឧបទ្ទវហេតុនេះហើយបានទទួលស្គាល់ថា វាជារូបភាពដ៏គួរឲ្យសង្វេគ។ តារាជើងចាស់រូបនេះបាននិយាយថា “ពួកយើងបានធ្វើការជាមួយគ្នាពីមុនមកគ្មាននរណាម្នាក់ចង់ឱ្យវាកើតឡើងនោះទេ។ ខ្ញុំមិនដឹងអ្វីស៊ីជម្រៅទេដឹងតាមព័ត៌មានមិនថាព័ត៌មានចេញមកយ៉ាងណាក៏យើងអានតាមព័ត៌មានដែរ”។ 
នាងក៏បានបន្តទៀតថា “អ្នកណាដែលចូលទៅទីនោះ មនុស្សមួយចំនួនពិតជាអាចខុស។ មនុស្សខ្លះអាចចូលដោយមិនដឹងថាខ្លួនខុស។ អ្នកខ្លះធ្វើវាដោយមិនដឹងថាលទ្ធផលនឹងទៅជាយ៉ាងណា ប៉ុន្តែនៅទីបំផុតត្រូវឆ្លងកាត់នីតិវិធីច្បាប់។ ក្នុងនាមជាតារាសម្តែង វាជាការមើលឃើញដ៏គួរឲ្យសោកស្ដាយ ព្រោះគ្មានអ្នកណាចង់នៅក្នុងនោះទេ”។
After Footer (Active) - damrei Mr1 Zone2


