ដល់ថ្ងៃឡើងជ្រុញ!! តារាស្រី bitoeyrsiam – dj_man9999 ត្រូវចូលខ្លួនអោយចម្លើយថ្ងៃស្អែក នរណាៗក៏ថាគេចមិនផុត!
នៅតែជារឿងក្តីដែលប្រជាជនទូទាំងប្រទេសជាពិសេសជនរងគ្រោះទន្ទឹមរងចាំស្តាប់ដំណឹងពីអ្នកសឺបអង្កេតពិសេស ហើយចុងក្រោយនេះលោកអនុសេនីយ៍ប្រចាំ ឌីអេសអាយ បានចេញមុខអោយសម្ភាសន៍ថាពេលនេះរឿងក្តី Forex 3D បានក្លាយជារឿងក្តីទី១ដែលក្រុមត្រូវបិទអោយបានសម្រេចមុខគេ។ បច្ចុប្បន្នយើងរួបរួមឈ្មោះ និងទីតាំងទំនាក់ំនងជនជាប់ពាក់ព័ន្ធទាំង ១៦នាក់ទៀតបានអស់ហើយ នៅតែរងចាំថ្ងៃដែលពួកគេត្រូវមកអោយចម្លើយតែប៉ុននោះ។

សម្រាប់តារាចម្រៀងស្រី bitoeyrsiam និងស្វាមីឈ្មោះ dj_man9999 អ្នកទាំងពីរនៅមានឈ្មោះក្នុងបញ្ជីដែលចាំបាច់ត្រូវមកសារភាពកំហុសដដែលទោះបីមានបញ្ជូនឯកសារខ្លះៗមកអោយយើងពិនិត្យក៏ដោយ។ ថ្ងៃស្អែកទី ១៥ កញ្ញាគឺជាថ្ងៃកំណត់ដែលទាំងពីរនាក់ត្រូវចូលខ្លួនសារភាពកំហុសជាមួយភ្នាក់ងារសឺបអង្កេត ដែលមើលទៅទាំងពីរនាក់មានភាគរយច្រើនដែលត្រូវជាប់ឃុំឃាំងដូចតារាស្រី Pinky Savika។

ព្រោះអ្នកជំនាញខាងច្បាប់បានចេញវិភាគរួចរាល់ហើយថាពួកគេជាប់ទោសបីករណីផ្សេងៗគ្នាដូចតារាស្រីដែលបាននិយាយឈ្មោះខាងឡើយ ណាមួយវិញទៀតក្រុម DSI បានប្រកាសយ៉ាងច្បាស់ហើយថាទោះបីអ្នកជាប់ឈ្មោះជាតារាមានកេរ្តិ៍ឈ្មោះ មានទ្រព្យសម្បត្តិ ឬមានអំណាចកម្រិតណាក៏ដោយ ទាំងអស់គ្នាត្រូវតែទទួលទោសដូចៗជនសាមញ្ញទាំងអស់ ពុំមាននរណាទទួលបានសិទ្ធពិសេសពីភ្នាក់ងារសឺបអង្កេតពិសេសឡើយ។
អត្ថបទដោយ សា



