ថ្ងៃនេះជាថ្ងៃបើកសម្ភោធចាក់ផ្សាយរឿង “Six Character” ដែលនាំសម្តែងដោយកំពូលតារាល្បីល្បាញរបស់ប្រទេសជាច្រើននាក់ ហើយក៏ជារឿងដែលទទួលបានកាទទួលស្គាល់ពីសមាគមន៍ខ្សែរភាពយន្តរបស់ទ្វីបអាស៊ីអាគ្នេយ៍។ កញ្ញា aff_taksaorn បានធ្វើដំណើរចូលរួមព្រមជាមួយបណ្តាមិត្តភក្តិ អ្នកគាំទ្រ និងសមាជិកគ្រួសារយ៉ាងកក់ក្តៅ។

ភាពកក់ក្តៅ និងចំនួចបាច់ផ្កាជាច្រើនដែលតារាស្រីទទួលបានមិនអាចបង្វែអាម្មណ៍របស់ទស្សនិកជនពីសម្រស់របស់នាង កញ្ញា aff_taksaorn បង្ហាញវត្តមានព្រមជាមួយឈុតវែងពណ៌ខ្មៅនិងការតុបតែងខ្លួនយ៉ាងល្អប្រណិត ដែលអាចនិយាយបានថានាងស្អាតដាច់គេក្នុងចំណោមមនុស្សដែលបានចូលរួមកម្មវិធីទាំងអស់។

ហើយបន្ទាប់ពីតារាស្រីបានយករូបភាពមួយចំនួនមកផុសនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនមានមនុស្សច្រើនណាស់ដែលចូលមកខមមិនសសើរសម្រស់របស់អ្នកម៉ែនារី Strong ថា “ម៉ែស្អាតខ្លាំងណាស់”, “❤️❤️❤️🔥🔥🔥”, ហើយអ្នកដែលបានចូលរួមទស្សនាខ្សែរភាពយន្តថ្មីរបស់ម៉ែក៏នាំគ្នាចូលខមកសសើរថាកញ្ញា aff_taksaorn សម្តែងបានល្អខ្លាំងគួរអោយស្ងប់ស្ងែង។
អត្ថបទដោយ សា



