សូមចូលរួមសម្តែងក្តីរីករាយម្តងទៀតចំពោះតារាស្រី aff_taksaorn ដែលថ្ងៃនេះសម្រេចបានជោគជ័យជាមួយខ្សែរភាពយន្តថ្មីរឿង “Six Characters” ចេញចាក់ផ្សាយតាមរោងភាពយន្តថ្ងៃនេះជាលើកដំបូង។ ហើយក្នុងថ្ងៃពិសេសបែបនេះតួឯកប្រុសដែលជាមនុស្សជិតដិតមិនភ្លេចហើយបានធ្វើដំណើរមកចូលរួមអបអរសាទជាមួយបាច់ផ្កាដ៏សែនស្រស្អាតទៀតផង។

លោក thanapob_lee បានមកចូលរួមក្នុងនាមជាអ្នកគាំទ្រនិងផ្តល់កំលាំងចិត្តអោយតារាស្រីពេញទំហឹង លើលពីនោះទៅទៀតតារាប្រុសបានតុបតែងខ្លួនមកក្នុងឈុតសម្លៀកបំពាក់ពណ៌ខ្មៅត្រូវគូជាមួយកញ្ញា aff_taksaorn ទៀតផង។ មកដល់ភ្លាមតារាទាំងពីរក៏ត្រូវបានក្រុមអ្នកកាសែតចោមរោមសុំសម្ភាសន៍គូភ្លាមព្រោះទាំងពីរនាក់គួរអោយស្រលាញ់ខ្លាំង។

ឃើញទិដ្ឋភាពនេះហើយហ្វែនៗគូជីន Thanapop-Aff រំភើបញាប់ញ័រ ញញឹមបិទមាត់មិនជិតទេល្ងាចនេះ ព្រោះយ៉ាងហោចទាំងអស់គ្នាក៏បានដឹងថាតារាក្នុងដួងចិត្តទាំងពីរនាក់របស់ពួកគេនៅស្និទ្ធស្នាល មានទំនាក់ទំនងល្អូកល្អឺនជាមួយគ្នាដដែលបើទោះបីរឿងចប់យូណាស់ហើយក៏ដោយ។
អត្ថបទដោយ សា



