បុស្តិ៍លេខ ៣ នឹងដាក់ទោសតួឯកប្រុស kratingg បែបនេះបើគាត់ខុសមែន!!

បានក្លាយជាប្រធានបទដែលល្បីល្បាញបំផុតក្នុងថ្ងៃនេះសម្រាប់ពត៌មានដែលតារាប្រុស kratingg ត្រូវបានគេបកអាក្រាតថាកាត់ជាមេក្លោងបោកបញ្ជោតប្រជាជនស្លូតត្រង់អោយទិញហ៊ុន Forex 3D។ ទោះបីពេលនេះនៅមិនទាន់មានអ្នកចេញមកអះអាងថាតារាប្រុសខុស ឬមិនខុសយ៉ាងណាក៏ដោយ សង្គមបានវាយតម្លៃគាត់ថាជាជនអាក្រក់បាត់ទៅហើយ  ដែលមានន័យថាទោះបីខុសឬមិនខុសលោក kratingg ក៏ត្រូវចូលខ្លួនអោយ DSI សឺបប្រវត្តិ។
ចុងក្រោយពិធីករល្បីលោក Num Kanchai អោយអាបដេតពីបញ្ហានេះដោយបាននិយាយថា លោកបានទាក់ទងសួរអ្នកធំរបស់ទូរទស្សន៍បុស្តិ៍លេខ៣រួចរាល់ហើយ ខាងស្ថាននីយ៍ទូរទស្សន៍ឆ្លើយថាបើលោក kratingg ខុសពិតមែនចាំបាច់ត្រូវទទួលពិន័យថារបៀបរបបរបស់កន្លែងការងារ (អាចដល់ថ្នាក់ដកឈ្មោះជាតារាសម្តែងចោលភ្លាមៗ) និងទោសផ្សេងៗពីសំណាក់ច្បាប់។
ប៉ុន្តែនៅពេលនេះគ្រប់គ្នារងចាំមើលការសម្រេចចិត្តរបស់សាមីខ្លួន ចាំមើលថាតារាប្រុសហ៊ានពិសោធកាពិតអោយគ្រប់គ្នាមើលដែលឬទេ? តើលោក kratingg នឹងចូលខ្លួនទៅជួបជាមួយ DSI ដើម្បីអោយគេសិក្សាពីប្រភព ក៏ដូចជាប្រព័ន្ធចំណូលរបស់ខ្លួនទេ? រឿងនេះយើងត្រូវតាមដានស្តាប់ពត៌មានពីតារាប្រុសជាបន្ត!

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា