ហើយក្រៅពីរឿង Krating ក៏មានមនុស្សម្នាក់ទៀតដែលត្រូវបានលើកឡើងនោះគឺ Pik-Patchara Thapthong ដែលជាតារាសម្តែង និងជាតារាម៉ូដែលដ៏ស្រស់ស្អាតដែលជាមិត្តស្រីរបស់ Krating ដែលមនុស្សជាច្រើនមិនបានដឹងថា គូស្នេហ៍មួយគូនេះ កំពុងតែមានទំនាក់ទំនងស្នេហានោះទេ ព្រោះថា Krating កម្របង្ហោះរូបភាពមិត្តស្រីនៅលើ Instagram ផ្ទាល់ខ្លួនរបស់គាត់ណាស់។ សម្រាប់ផ្លូវស្នេហារបស់គូស្នេហ៍មួយគូនេះ រាប់អានគ្នាជាង៦-៧ឆ្នាំមកម្លេះ តាំងពី Kratingមិនទាន់ល្បី ខ្លាំងសព្វថ្ងៃ។
Krating ធ្លាប់និយាយអំពីមិត្តស្រីរបស់ខ្លួន បន្ទាប់ពីត្រូវបានអ្នកសារព័ត៌មានសួរថា ហេតុអ្វីមិនបង្អួតសង្សារ បង្ហាញឲ្យពិភពលោកឃើញពីគូស្នេហ៍ដ៏មានសុភមង្គល។ កន្លងមក លោកមិនដែលលាក់នោះទេ បង្ហើបថាគាត់មានសង្សារគ្រប់ពេល។ ប៉ុន្តែដោយសាររឿងខ្លះចង់ទុកជាជីវិតផ្ទាល់ខ្លួន រង់ចាំដល់ពេលបុណ្យ ឬថ្ងៃពិសេសនោះនឹងរសាត់បន្តិចម្ដងៗទើបអាចទទួលអារម្មណ៍រ៉ូមែនទិក។ សម្រាប់ Krog-Patchara Thapthong ជាតារាសម្តែងក្នុងផលិតកម្ម GMMTV មានស្នាដៃដូចជា Love Songs Love Series: Sabai Sabai ក្នុងតួ Pan ដែលគេស្គាល់ថាជាតួពេញក្នុងវិស័យសិល្បៈ។




