គួរឲ្យសរសើរ! ទោះចែកផ្លូវគ្នាច្រើនឆ្នាំ អតីតស្វាមី សុឹម សូលីកា នៅតែទៅចូលរួមមង្គលការនាង!(មានរូបភាព)

ជាការពិតណាស់ កាលពីម្សិលមិញនេះ កម្មវិធីមង្គលការរបស់ពិធីការិនីល្បីឈ្មោះអ្នកនាង សុឹម សូលីកា និងលោក អេង ឬទ្ធី បានប្រព្រឹត្តទៅយ៉ាងរលូន ក្រោយការអបអរសាទរពីភ្ញៀវកិត្តិយសដែលសុទ្ធសឹងជាអ្នកមានមុខមានមាត់ក្នុងសង្គម។

យ៉ាងណាមិញនៅក្នុងចំណោមភ្ញៀវកិត្តិយសទាំងអស់ គេសង្កេតឃើញថាមានវត្តមានអតីតស្វាមីរបស់អ្នកនាង សុឹម សូលីកា បានដឹកដៃភរិយាក្រោយលោកមកចូលរួមផងដែរ ធ្វើឲ្យមហាជនជាច្រើនឃើញហើយភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះមិននឹកស្មានថា ចែកផ្លូវគ្នាហើយ តែទំនាក់ទំនងរវាងអ្នកនាង សឹុម សូលីកា និងអតីតស្វាមី នៅតែរាប់អានគ្នាធម្មតាដដែល។

គួរបញ្ជាក់ផងដែរថា អ្នកនាង សឹុម សូលីកា បានចែកផ្លូវគ្នាជាមួយអតីតស្វាមីជាច្រើនឆ្នាំមកហើយ ដោយបន្សល់ចំណងដៃកូនស្រីមួយរូប ដែលសព្វថ្ងៃនេះពេញក្រមុំហើយ ហើយពេលនេះអ្នកទាំងពីរក៏មានប្ដីមានប្រពន្ធរៀងៗខ្លួនផងដែរ៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

វត្តមានអតីតស្វាមី សុឹម សូលីកា និងភរិយាក្រោយ នៅកម្មវិធីមង្គលការនាង

អត្ថបទដោយ៖សុីវលី