តារាថៃប្រុសលោក Peach Pachara ថតរូបស្និតសាលជាមួយប្អូនស្រីបង្កើត កំពុងចាប់អារម្មណ៍ពេញបណ្ដាញសង្គម!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកជាបានជ្រាបហើយថា ពេលនេះតារាសម្ដែងថៃប្រុសលោក Peach Pachara កំពុងតែរស់នៅជាមួយជីវិត Single របស់ខ្លួន ក្រោយពេលចែកផ្លូវគ្នាជាមួយនិងមិត្តស្រីមក។

យ៉ាងណាមិញស្រាប់តែកាលពីពេលថ្មីៗនេះ លោកបានបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងសកម្មភាពសប្បាយៗជាមួយនិងប្អូនស្រីបង្កើតរបស់ខ្លួន មើលទៅគ្រប់រូបភាពពិតជារីករាយខ្លាំងណាស់ អ្វីដែលពិតសេសនោះគឺ មើលទៅទំនាក់ទំនងលោក និងប្អូនស្រីពិតជាស្និតស្នាល និងស្រលាញ់គ្នាដូចគូសង្សារអញ្ចឹង។

តាមរយៈរូបភាពនេះផងដែរ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើន ចាប់អារម្មណ៍ និងសរសើរដល់ទំនាក់ទំនងលោក Peach និងប្អូនស្រី ដែលស្រលាញ់គ្នាខ្លាំង ហើយទោះបីជាពេលនេះលោកមិនមានគូស្នេហ៍ក៏ដោយ តែលោកបានប្រើពេលវេលាដ៏សប្បាយរីករាយជាមួយនិងក្រុមគ្រួសារផងដែរ៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី