មីង Davikah លង់កូនស្រីរបស់អ្នកនាង Mew ពេញទំហឹង!! ខួបកំណើតអូនម៉ារីកឆ្នាំដំបូងតារាស្រីនាំមិត្តប្រុស terchantavit ទៅស្គាល់!

អូនម៉ារីកបានក្លាយជាសំណប់ចិត្តសំណប់បេះដូងរបស់កញ្ញា Davikah រួចរាល់ព្រោះតារាស្រីមិនដែលបញ្ចេញអាការ:ខ្នាញ់ស្រលាញ់កូនរបស់អ្នកណាដល់កម្រិតនេះនោះឡើយ។ ស្រលាញ់ដល់ថ្នាក់សុំចូលខ្លួនធ្វើម៉ែដោះ ធ្វើអាហារនំអោយញ៉ាំដល់ផ្ទះ ហើយថ្មីៗនេះរវល់យ៉ាងណាក៏ឆ្លៀតទៅចូលរួមកម្មវិធីខួបកំណើតក្មួយដែលដោយទៅដល់ភ្លាម ព អោប ថើបភ្លាមៗ!
កាលពីយប់មិញកញ្ញា Davikah នាំទាំងមិត្តប្រុស terchantavit អោយទៅស្កាល់បានខ្នាញ់អូនម៉ារីនជាមួយគ្នាផងដែល។ បន្ទាប់ពីកម្មវិធីចប់តារាស្រីបានផុសជូនពរគួរអោយស្រលាញ់ថា “គេមានតែនាំគ្នាទៅចាប់មឹង តែខ្ញុំមកអោយអូនមឹកចាប់❤️🥰 Happy Birthday naka #หมึกมารีน”។
ចំណែកលោក terchantavit បានផុសវីដេអូអូនម៉ារីកំពុងរាំចូលក្នុង Story ថា “រីករាយថ្ងៃកំណើតអូនមឹង និងម៉ែរបស់អូនមឹក 🎂🎉”។ បណ្តាលអោយហ្វែនៗជាច្រើនជាពិសេសអ្នកនៅក្រៅប្រទេសខមមិនសួរថា “ម៉ារីនជាកូនរបស់អ្នកឬ?”, “គួរអោយស្រលាញ់ណាស់ ល្មមដល់ពេលរបស់អ្នកហើយ!” និងខមមិនបង្ហាញក្តីស្រលាញ់ផ្សេងៗទៀតពេញក្នុងផុសរបស់តារាប្រុសស្រី។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា