Pok-Margie រន្ធត់ចិត្តកូនៗរត់ចេញពីផ្ទះ (មានវីដេអូ)!! ប៉ាម៉ាក់ស្ទើរស្រក់ទឹកភ្នែកពេលឃើញកូនៗធ្វើបែបនេះ!

កាន់តែធំទៅៗហើយសម្រាប់អូនមីកា-មីយ៉ា កូនប្រុសស្រីរបស់អ្នកនាង​ margie_rasri និងលោក Pok Mindset ដែលពេលនេះចាប់ផ្តើមចូលរៀននៅសាលា ចេះជួយធ្វើការងារសម្រាលបន្ទុកមួយចំនួនអោយប៉ាម៉ាក់ ហើយចុងក្រោយនឹកស្មានមិនដល់កូនៗទាំងពីររត់ចេញពីផ្ទះពេលគ្រប់គ្នាមិននៅ!
ថ្ងៃនេះនៅក្នុងកម្មវិធី Youtube “ป๊อกกี้ on the run SS5 EP5” តារាប្រុសស្រីលើកយករឿងព្រមជាមួយវីដេអូមិនគួរអោយជឿមួយមកចែកចាយអោយហ្វែនៗបានទស្សនា។ វាជាសកម្មភាពដែលកូនៗទាំងពីរនាំគ្នារកផ្លូវចេញទៅក្រៅផ្ទះតាំងពីរដើមដល់ទីបំផុតនាំគ្នារត់ចេញបានសម្រេចព្រោះមិនមាននរណានៅជាមួយ។
គូស្វាមីភរិយា Pok-Margie យកសកម្មភាពនេះមកចែកចាយទាំងក្តីរំភើប និងរីករាយបំផុត ព្រោះពួកគេបានឃើញកូនៗចេះយករួចខ្លួនបាននៅពេលដែលមានហេតុបន្ទាន់ៗកើតឡើងនៅក្នុងផ្ទះ ម្យ៉ាងវិញទៀងបងប្អូនទាំងពីរនាក់នេះមិនបោះបង់គ្នាឡើយ ឃើញសភាពការណ៍មិនសូវស្រួលប្រញ៉ាប់ហៅគ្នាចេញភ្លាមៗ។

After Footer (Active) - damrei Mr1 Zone2



អត្ថបទដោយ សា