គ្រួសាររីករាយស្រុះដៃគ្នាណាស់! Chompoo-Knott ចាប់កូនៗតុបតែងខ្លួនទទួលថ្ងៃ Halloween សំខាន់កូនពៅ Abigail ញិកញក់គួអោយខ្នាញ់ជាងគេ! មានរូបភាព
មានតែរឿងសិល្បៈនៃការកំសាន្ដពិតមែនហើយសម្រាប់គ្រួសាររបស់អ្នកម៉ាក់រូបស្រស់យ៉ាង Chompoo Araya និងស្វាមី Knot Witsarut ព្រមជាមួយកូនៗភ្លោះប្រុសទាំងពីរ Shayfa-Phayu ដោយពេលនេះអ្នកទាំងពីរមានអាយុ 5ខួបហើយ ជាពិសេសពេលនេះប្អូនស្រីពៅអូន Abigail ក្នុងវ័យកំពុងពេញខ្នាញ់
នៅពេលថ្មីៗនេះ Chompoo Araya បានផុសរូបភាពដ៏គួអោយស្រលាញ់ជាខណៈគ្រួសារដែលនាំគ្នាតែងខ្លួនដើម្បីទទួលបុណ្យហូលេវីន ដោយមានអមជាមួយប្រយោគថា “Look who’s ready for her first Halloween!!” គ្រប់គ្នាសុទ្ធតែលែងមួយអស់ដៃពាក់ឈុតដូចគ្នាពេញមួយផ្ទះ ហើយក៏ថតរូបលេងជាមួយគ្នាយ៉ាងសប្បាយរីករាយ
ហើយម្នាក់ៗក្នុងគ្រួសារសហការលេងជាមួយគ្នាបានយ៉ាងល្អនិងគួអោយស្រលាញ់ណាស់ នេះត្រូវតែលើកអោយអូន Abigail កូនស្រីពៅចេះលេងមុខលេងមាត់បានល្អណាស់សើចផងញញឹមផង គួអោយខ្នាញ់មែនទែនហើយនេះ
អត្ថបទដោយ : នីត្តា



































