គូស្នេហ៍ Taew-Pranaip ស្ម័គ្រចិត្តធ្វើជាម្ចាស់ Sponsor អោយអ្នកម៉ែ aff_taksaorn និងអូនប៉ីម៉ៃ!

តាំងពីត្រឡប់មកធ្វើការក្នុងវិស័យសិល្ប:វិញកញ្ញា aff_taksaorn មានការងារអោយបំពេញរាល់ថ្ងៃស្ទើរមិនមានពេលវេលាអោយកូនស្រីដ៏គួរអោយស្រលាញ់នោះឡើយ រហូតចុងក្រោយនេះកូនស្រីត្រូវទៅតាមដល់ខេត្តដើម្បីបានចំណាយពេលវេលាល្អៗជាមួយអ្នកម្តាយ។
បច្ចុប្បន្នតារាស្រី aff_taksaorn ត្រូវចុះទៅថតរឿងនៅខេត្ត “ផាត់តាយ៉ា” ច្រើនថ្ងៃហើយឆ្លៀតឧកាសយកកូនស្រីទៅលេងសមុទ្រជាមួយ ដោយដំណើរកំសាន្តរបស់អូនប៉ីម៉ៃលើកនេះឧបត្ថម្ភធំដោយតារាស្រី taewaew_natapohn និងមិត្តប្រុសលោក pranaip ដែលជាម្ចាស់សណ្ឋាគា movenpickpattaya។ គូស្នេហ៍មួយគូនេះបានផ្តល់កន្លែងស្នាក់នៅអោយម្តាយកូនទាំងពីយ៉ាងល្អប្រណិត ហើយរៀបចំចាត់ចែងទទួលស្វាគមន៍ពួកគេយ៉ាងកក់ក្តៅ។
ដោយព្រោះពេញចិត្តជាមួយគ្រប់យ៉ាងខ្លាំងអ្នកម៉ែ aff_taksaorn ផុសរូបភាព វីដេអូ របស់កូនស្រីចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយសាអរគុណសសេរថា “ដំណើរកំសាន្តផាត់តាយ៉ាងជើងនេះ Happy ខ្លាំងណាស់! ម៉ែថតរឿងទាំងសប្បាយចិត្ត កូនស្រីកំសាន្តសប្បាយនៅសណ្ឋាគា អរគុណ 😊❤️ @taewaew_natapohn @pranaip @movenpickpattaya”។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា