ប្រវត្តិដ៏សែនកំសត់របស់ Engfa Waraha (Miss Grand Thailand 2022)!!

កំពុងត្រៀមខ្លួនឡើងឆាកអន្តរជាតិនៅប្រទសឥណ្ឌូនេស៊ីហើយនាពេលបច្ចុប្បន្ននេះសម្រាប់កញ្ញា Engfa Waraha ម្ចាស់មង្គុដរបស់ Miss Grand Thailand 2022 ហើយមុននឹងចេញដំណើរទៅតារាស្រីបានបើកចិត្តនិយាយរឿងមួយចំនួនអោយហ្វែនៗបានស្តាប់នៅក្នុងកម្មវិធី 3 Zaap ដែលស្តាប់ហើយស្ទើរស្រក់ទឹកភ្នែកតាម។
កញ្ញា Engfa ប្រាប់ថាប្រវត្តិជីវិតជូចត់គឺជាមូលហេតុដែលធ្វើអោយមានថ្ងៃនេះ នាងកើតមកក្នុងគ្រួសារក្រីក្រលំបាកត្រូវចេញធ្វើការតាំងពីក្មេងៗដើម្បីជួយម្តាយឪពុក លាងចានបានមួយថ្ងៃ ៥០បាតក្តី ដើរលក់នំតាមកម្មវិធីបុណ្យនៅវត្តក្តី ធ្វើជាក្មេងតាមរើសគ្រាប់កូនហ្គោលក្តី Miss Grand Thailand 2022 រូបនេះធ្លាប់ធ្វើអស់ហើយ។
ក្រោយពេលពេញវ័យតារាស្រីជួបបន្ទុកធ្ងន់ជាងមុនព្រោះឪពុកបាត់បង់ជីវិតដោយជម្ងឺមហារីក ម្តាយបាក់ទឹកចិត្តហើយត្រូវរសនៅជាមួយជម្ងឺប្រចាំកាយរាប់សិបមុខ។ ក្នុងពេលនោះ កញ្ញា Engfa ត្រូវសន្សំសំចៃដោយជួលបន្ទប់តូចតម្លៃត្រឹម ៤០០បាតក្នុងមួយខែរស់នៅ ពេលខ្លះខ្វះខ្លាំងដល់ថ្នាក់ត្រូវអត់អាហារខ្លួនឯងដើម្បីបានផ្ញើរអោយអ្នកផ្ទះទៀត។ នៅមានរឿងរ៉ាវកម្សត់កម្ររច្រើនទៀតដែលតារាស្រីត្រូវជួបហើយជំនះទម្រាំមានថ្ងៃដែលអាចរស់នៅស្រួលដូចគេឯង!

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ​ សា