រីករាយនឹងវិស្សមកាលទៅកាន់ Positano ដែលជាក្រុងឆ្នេរសមុទ្រនៅភាគខាងត្បូងប្រទេសអ៊ីតាលី នៅក្នុងបរិយាកាសដ៏ល្អសម្រាប់តារាស្រី Toey Jarinporn ។ថ្មីៗនេះបានបង្ហោះរូបបរិយាកាសញាក់សាច់ ត្រៀមបង្អួតរាងក្នុងឈុតតូច បញ្ចេញក្បាលពោះរាបស្មើ និងខ្នងដ៏សខ្ចី ធ្វើឲ្យមិត្តភ័ក្តិ និងក្រុមគ្រួសារ បញ្ចេញមតិយ៉ាងច្រើន។
នៅក្នុងនោះដែរ គេក៏ឃើញមាន Comment របស់Noi Busakorn ជាភរិយារបស់Ken Theeradech ដែលបានសួរចំៗកណ្តាល IG ថា ទៅជាមួយនរណាហ្នឹង។ សូម្បីតែតារាស្រី “Ploy Horwang” ក៏ចូលទៅដាក់ថា”Ohhhhh” នៅក្នុងសំណួរនេះផងដែរ។ សរុបមកដំណើរកម្សាន្តលើកនេះរបស់តារាស្រី Toey ជាមួយនរណានឹងអ្នកដែលមនុស្សជាច្រើនបានស្មាននោះពិតទេ? នឹងត្រូវរង់ចាំអ្នកនោះត្រឡប់មកវិញហើយឆ្លើយដោយខ្លួនឯង។
After Footer (Active) - damrei Mr1 Zone2
Eriya






