Mai Davika ខ្មួលខ្មាញ់ក្នុងបេះដូងពេលឃើញ Marin កូនស្រីរបស់ Mew ស្លៀកឈុតនេះហើយរាំមើលតែមុខក៏ដឹងថាចង់ខាំដែរ! មានវីដេអូ

បរិយាកាសក្នុងកម្មវិធីជប់លៀងឆ្លងថ្ងៃខួបកំណើតរបស់ព្រះនាងតូចគម្រប់ខួប 1 ឆ្នាំ របស់អូន Marin ពិតជាកក់ក្ដៅហើយសប្បាយរីករាយខ្លាំងណាស់

ព្រោះមិនមែនមានតែអ្នកម៉ាក់ Mew Nittha និងលោកប៉ា Hiso Saint Tharapuch រួមទាំងសមាជិកនៃគ្រួសារចូលរួមតែប៉ុណ្ណោះទេគឺនៅមានក្រុបបងៗ ម៉ាក់ៗ ហើយលោកពូអ្នកមីងក្នុងសិល្បៈមកចូលរួមជប់លៀងឆ្លងជាមួយគ្នាផងដែរ

After Footer (Active) - damrei Mr1 Zone2

ជាមួយគ្នានេះផងដែរ Mai Davika តារាសម្ដែងស្រីល្បីឈ្មោះ ដែលបានបង្ហោះជាវីដេអូបង្កើតស្នាមញញឹមដល់ហ្វេនៗ តាមរយៈ IG story ផ្ទាល់ខ្លួនឈ្មោះ @davikah ដែលបានបង្ហាញឃើញពីសកម្មភាពដ៏គួអោយស្រលាញ់របស់សាម៉ីខ្លួនម្ចាស់ខួបកំណើតអូន Marin ខណៈពេលកំពុងបញ្ចេញក្បាច់រាំរដាក់រដុបជាមួយឈុតដៃមឹកពណ៌ផ្កាឈូក អមទៅដោយសម្លេងសើចនិងសម្លេងគាំទ្រពីបងៗ

ក្រោយមកទៀត Mai នៅបានសសេរជាឃ្លាប្រយោគដល់  Mew Nittha  ដែរថា “ដុងខាងរាំតាំងតែពីក្មេងហើយហ្នអ្នកម៉ាក់” រឿងនេះមិនចាប់ចាំប្រាប់ក៏ដឹងថាអ្នកមីងរូបស្រស់ត្រូវបានព្រះនាងតូចឆកយកបេះដូងបានហើយចា

អត្ថបទដោយ : នីត្តា