គ្រប់យ៉ាងផ្លាស់ប្តូរពីសទៅខ្មៅក្នុងរយ:ពេលតែមួយយប់គត់សម្រាប់លោក kratingg តួឯកប្រុសដែលកំពុងផ្ទុះល្បីល្បាញហើយមានរឿងថ្មីចេញផ្សាយច្រើនគួរអោយកត់សំគាល់។ ថ្មីៗគាត់ធ្លាក់កូដ ត្រូវទស្សនិកជន Unfollow ត្រូវសង្គមរិះគន់ព្រោះផុសតែមួយផុសគត់អំពីរឿងក្តី Forex 3D ។

ទោះបីចេញមុខបកស្រាយ អធិប្បាយហេតុផល នៅក្នុងកម្មវិធីល្បីយ៉ាងណា តារាប្រុសក៏មិនអាចគេចផុស ឬត្រឡប់មកដូចដើមបានឡើយ ពោលពេលនេះគាត់ត្រូវធ្វើជាចម្លើយសង្គមបណ្តោះអាសន្ន ដោយនឹងទទួលបានសេរីភាពពេញលេញឡើងវិញក្រោយពេល DSI បញ្ចប់ប្រត្តិបត្តិការណ៍សឺបអង្កេត។

ចុងក្រោយនៅក្នុងអ៊ិនស្តាក្រាមរបស់លោក kratingg ផុសរូបដែលកំពុងតុបតែងខ្លួនជាមនុស្សស្រីព្រមជាមួយ Caption សសេរថា “ស្អាតដាច់គេក្នុងភូមិ” បណ្តាលអោយហ្វែនៗអស់សំណើចរសាយកង្វល់ហើយនាំគ្នាគិតថាតួឯកប្រុសដែលពួកគេស្គាល់ប្រែហើយពេលនេះ មិនច្បាស់ថាមកពីស្ត្រែសពេករឺមកពីអ្វីនោះឡើយ។
អត្ថបទដោយ សា



