លោក thankpm អតីតមិត្តប្រុសរបស់តែម៉ូ ចេញមុខការពារលោក “បឺត” ដោយប្រើពាក្យចុកៗ!

ថ្មីៗនេះលោក “បឺត” មិត្តប្រុសរបស់តារាស្រីតែងម៉ូត្រូវអ្នកប្រើប្រាស់អ៊ិនធឺណែតរិះគន់ថាមានមិត្តស្រីថ្មីហើយនៅបន្តផុសរូបតារាស្រីដើម្បីតោងកាលីប ដើម្បីអោយមានអ្នកជួយទិញអាវកាន់តែច្រើន។ ប៉ុន្មានថ្ងៃមុននេះម្ចាស់ខ្លួនបានបញ្ចេញប្រត្តិកម្មឆ្លើយតបនឹងដ្រម៉ានោះនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនរួចរាល់ហើយ ប៉ុន្តែក្រុមមិត្តភក្តិ និងតារាដែលស្គាល់លោកបឺតជាច្រើននាក់បាននាំគ្នាចេញមុខប្រដៅមនុស្សទាំងអស់នោះយ៉ាងចាស់ដៃ។
ម្នាក់ក្នុងចំណោមមនុស្សដែលចេញការពារមិត្តប្រុសរបស់កញ្ញាតែងម៉ូជាលោក​ thankpm (មិត្តប្រុសចាស់របស់តារាស្រី) គាត់បានចេញមកផុសនៅក្នុងហ្វេសប៊ុកផ្លូវការណ៍ថា “នោក្នុងផេក เพจกูอิแฉ មានខមមិនច្រើនណាស់ដែលជះឥទ្ធិពលមិនល្អដល់លោក បឺត បើគាត់ចង់រករឿងធានាថាមិនបាច់លក់អាវគាត់ក៏អាចក្លាយជាអ្នកមានបានដោយងាយៗ ប្តឹងយកម្នាក់មួយសែនពីរសែន ចាយបានយ៉ាងសប្បាយ ដូចច្នេះហើយមុនខមមិនអីជួយពិនិត្យមើលលុយក្នុងកាបូបរបស់ខ្លួនឯងផងណា” ។
អ្នកដែលបានអានផុសរបស់លោក thankpm​ ហើយនាំគ្នាចូលទៅលុបខមមិនមិនល្អរបស់ខ្លួនចោលព្រោងព្រាត។ នេះចាត់ទុកជាពាក្យប្រដៅដល់អ្នកប្រើប្រាស់អ៊ិនធឺណែតដែលចេះតែសសេរតាមចិត្តរបស់ខ្លួន បានយ៉ាងចុកចាប់ “សម័យនេះមុននឹងរិះគន់នរណាជួយមើលលុយក្នុងកុងរបស់ខ្លួនផង ប្រយ័ត្នមានមិនគ្រប់ត្រូវគេងគុងលេង”។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា