ផ្ទះថ្មីរបស់អ្នកដឹកនាំរឿង AnneThong ស្អាតខ្លាំង!! ជិតបានសម្រេចហើយតែត្រូវប្រកាសសុំជំនួយត្រង់ចំនុចនេះ!
បានចេញរូបចេញរាងមែនទែនហើយសម្រាប់ផ្ទះថ្មីរបស់តារាសម្តែងស្រី និងអ្នកដឹកនាំរឿងល្បី AnneThong ដែលកំពុងព្យាយាមសាងសងផ្ទះក្នុងក្តីស្រម៉ៃអោយក្លាយជាកាពិត។ ជានិច្ចកាលតារាស្រីផុសអាប់ដេតអោយហ្វែនៗដឹងពីដំណាក់កាលនីមួយៗព្រមជាមួយ Caption សម្តែងភាពរីករាយនិងមោទនភាព ប៉ុន្តែផុសចុងក្រោយនាងបែរជាប្រកាសសុំជំនួយពីអ្នកដទៃទៅវិញ។

នៅក្នុងអ៊ិនស្តាក្រាមកញ្ញា AnneThong ផុសថា “ធ្លាប់តែតុបតែផ្ទះអោយតួឯកប្រុសតួឯកស្រី… ដល់ពេលត្រូវចាត់ចែងអោយខ្លួនឯងទាល់គំនិត🥰 បើមានអ្នកណាមានរបស់តុបតែងផ្ទះទំនងៗចែករំលែកខាងនេះផងណា 🤍🙏”។

ដែលភាគច្រើនមិនមាននរណាចូលមកណែនាំឡើយមានតែអ្នកចូលមកសសើរថាផ្ទះស្អាត ហើយតារាស្រីជើងចាស់រូបនេះស្រស់ស្អាតហើយពូកែចាត់ចែងណាស់។
អត្ថបទដោយ សា




