គួរឱ្យស្រលាញ់ហើយកក់ក្តៅ! គូស្នេហ៍ក្រៅឆាកណាត់គ្នាទៅទីក្រុងប៉ារីស ស្រលាញ់គ្នា៧ឆ្នាំ ចាំមើលមង្គលការផ្អែមល្ហែម
គូស្នេហ៍តារាមួយគូទៀត ដែលមហាជនជាច្រើនទន្ទឹងរង់ចាំ ដំណឹងដ៏ល្អសម្រាប់ Kim Woo-bin និង Shin Min-ah ដែលពេលនេះបានទាក់ទងគ្នាអស់រយៈពេលជាង 7 ឆ្នាំហើយ។ អ្នកទាំងពីរបានលាតត្រដាងពីទំនាក់ទំនងរបស់ពួកគេតាំងពីឆ្នាំ 2015 មកម្ល៉េះ។ ដំណឹងល្អនោះគឺថា អាពាហ៍ពិពាហ៍នឹងមានភាពផ្អែមល្ហែមក្នុងពេលឆាប់ៗនេះ។ តើនេះជាពាក្យចចាមអារ៉ាមថាពិតឬក៏ត្រូវរង់ចាំតាមដាន? កាលពីប៉ុន្មានថ្ងៃមុន អ្នកនិយមលេងអ៊ីនធឺណិតម្នាក់បានចែករំលែករូបថតមួយសន្លឹករបស់គូស្នេហ៍មួយគូនេះ។
