Chompoo Araya ឆ្លើយយ៉ាងម៉េចវិញ? បណ្ដាញសង្គមយល់ថាស្វាមី Knot Witsarut មានការងារល្អហើយពីមួយថ្ងៃទៅមួយថ្ងៃកាន់តែ…..! មានវីដេអូ
ជីវិតអ្នកម៉ាក់កូនបីមើលទៅសប្បាយរីករាយបំផុតសម្រាប់ Chompoo Araya តារាសម្ដែងស្រីពេញទៅដោយសមត្ថភាពហើយពេលនេះក៏ទើបតែត្រលប់មកទទួលធ្វើការងារជាថ្មីម្ដងទៀត ក្នុងរឿងថ្មី Long Live Love!
ដោយខណៈពេលធ្វើដំណើងទៅចូលរួមពិធីបួងសួង នៅរោងភាពយន្ត Major Cineplex Ratchayothin Chompoo ក៏បានចេញមកផ្ដល់បទសម្ភាសន៍ចំពោះមុខមហាជនពីរឿងរីកចម្រើនទៅមុខរបស់កូនប្រុសទាំងពីរ ហើយនិងកូនស្រីពៅ រួមទាំងរឿងដែលហ្វេនៗបបួលគ្នាបង្អាប់លោកប៉ាអ្នកជំនួញធំរបស់ក្មេងៗផងដែរ Knot Witsarut ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសង្ហាឡើង
“ប៉ាៗគាត់លង់និងកូនពៅខ្លះដែរ ពេលនៅជាមួយកូនស្រីក៏បញ្ចេញសម្លេងតិចៗ អ្វីដែលយើងមិនធ្លាប់ឃើញគាត់ធ្វើឬមិនចូលចិត្តធ្វើតែលូវនេះធ្វើទាំងអស់ ព្រោះតែកូនស្រីពៅម្នាក់គត់ (ញញឹម)។ ឃើញដែររឿងគ្រប់គ្នាបង្អាប់ ព្រោះគាត់មើលថែខ្លួនឯងបានល្អ មួយរយៈនេះមើលថែខ្លួនឯងខ្លាំងជាងមុន ពិតមែន គឺទាំងគូរនិងហើយ យើងងាកមកមើលថែនិងយកចិត្តទុកដាក់រឿងសុខភាពកាន់ខ្លាំងមុន តាំងតែពួកយើងមានក្មេងៗ ធ្វើអោយយើងកាន់តែចង់នៅជាមួយកូនកាន់តែយូរៗៗ”
“ក៏គិតខ្លះៗដែររឿងសង្ហាជាងមុន (ញញឹម) មិនសូវជាអួតខ្លួនឯងដាក់គ្នានោះទេ តែបើមានពេលក៏ហៅមកជិតៗហើយនិយាយថាមើលខ្លួនឯងបានល្អ ប្រហែលៗនិង (អៀន)”
អត្ថបទដោយ : នីត្តា















