ពាក្យបណ្តាំរបស់តួឯកប្រុស Hussaweee មានចំពោះអនាគតមិត្តស្រីនិងភរិយា!

ថ្មីៗនេះក្រុមកាងាររបស់ NineEntertain បានជួបសម្ភាសន៍ជាមួយតារាប្រុសដែល HOT ខ្លាំងនៅក្នុងវិស័យសិល្ប:ថៃហើយបានសុំអោយគាត់ជួយអាប់ដេតពីការងារ និងជីវិតផ្ទាល់ខ្លួនអោយហ្វែនៗបានដឹង។ លោក Hussaweee បានផ្តល់ពត៌មានទាំងអស់យ៉ាងលំអិតមិនថារឿងបណ្តឹងប្តឹងផ្តល់ រឿងការងារសម្តែង រឿងថ្មីដែលត្រៀមចេញឡើយ។
នៅពេលមានអ្នកសារពត៌មានសួរថា “ល្បីថាពេលនេះចូលចិត្តទិញដីទុកមែនទេ?” តារាប្រុសឆ្លើយថាមែនហើយដីជារបស់ដែលខ្ញុំចូលចិត្តបំផុត ហើយពេលនេះចង់មានដីនិងផ្ទះលំហែរគ្រប់តំបន់គ្រប់ភូមិភាគរបស់ប្រទេសថៃ។ បន្ទាប់មកទៀតលោក Hussaweee​ ឆ្លើយនឹងសំនួរដែលគេសួរ “ទិញទុកចងចិត្តនរណាមែនទេ?” ថានេះក៏ជារឿងមួយដែលចង់អោយអ្នកដែលនឹងចូលមកក្នុងជីវិតប្រាកដចិត្តថាគាត់នឹងអាចមើលថែនាងបានយ៉ាងល្អ។
ចុងក្រោយសូមផ្តាំផ្ញើរថា “មិនបាច់បារម្មណ៍ទេណា រស់នៅជាមួយខ្ញុំអ្នកនឹងមានសិទ្ធលើដីធ្លីទាំងអស់នោះ ពេលឈឺថ្កាត់អីអាចយកដីទាំងអស់នោះទៅលក់មើលថែរក្សារខ្លួននិងក្រុមគ្រួសារបាន”! (និយាយហើយតារាសើចនឹងសម្តីខ្លួនឯង)។ ជារួមមកលោក Hussaweee​ បានត្រៀមខ្លួនត្រៀមរបស់បញ្ចាំចិត្តអោយនារីក្នុងថ្ងៃអនាគតរួចរាល់ គាត់នឹងធ្វើអោយនាងក្លាយជានារីដែលសំណាងបំផុតក្នុងពិភពលោក។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ​ សា