មានរឿងអ្វីកើតឡើង?? លោក sunny_suwanmethanont ធ្វើអោយអ្នកម្តាយជាទីស្រលាញ់ត្រូវរត់គេចទៅនៅស្រុកគេ!

ជាប់ឈ្មោះតារាប្រុសសង្ហារកំប្លែងស្ងួតដែលទាក់ទាញបំផុតរបស់ប្រទេសថៃរហូតមកទល់សព្វថ្ងៃនេះសម្រាប់លោក sunny_suwanmethanont តារាប្រុសដែលផ្ទុះខ្លាំងព្រោះរឿងខ្សែរភាពយន្តដេលល្បីល្បាញដល់ស្រុកគេ។ បច្ចុប្បន្នហ្វែនៗរបស់គាត់ដឹងទាំងអស់ថាលោក sunny បានក្លាយជាមនុស្សងប់ងល់ជាមួយសត្វឆ្មារពេញទំហឹង តារាប្រុសធ្លាប់ប្រកាសឈប់សម្តែងព្រោះរវល់មើលកូនៗនៅផ្ទះទៀតផង។
ចុងក្រោយនៅក្នុងកម្មវិធីបួងសួងខ្សែរភាពយន្តថ្មី “Long Live Love” តារាប្រុសបានអោយសម្ភាសន៍ថាដែលឃើញគាត់ត្រឡប់មកសម្តែងនេះកុំយល់ច្រឡំណាថាគាត់ប្តូរចិត្តមកសម្តែងពេញលេញវិញអោយសោះ នេះគ្រាន់តែជាការងារបន្ទាប់បន្សំតែប៉ុននោះ តួនាទីចំបងរបស់គាត់គឺនៅផ្ទះចិញ្ចឹមឆ្មារ។
ហើយនៅពេលអ្នកកាសែតសួរថា “លឺថាពេលនេះអ្នកម្តាយក៏ចាប់ផ្តើមចូលចិត្តឆ្មារដេលមែនទេ?” តារាប្រុសសើចហើយឆ្លើយថាមែនហើយគាត់ចាប់ផ្តើមចូលចិត្ត ចូលចិត្តខ្លាំងណាស់ឥឡូវរត់ទៅនៅស្រុកគេបាត់ហើយ (ហាសហាហាសហា) មានន័យថាម្តាយរបស់លោក sunny ក៏ទ្រាំមើលកូនប្រុសងប់ងល់នឹងសត្វឆ្មារលែងបានដែល រឿងឆ្មារមិនមាននរណាហាមតារាប្រុសបានឡើយ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា