កន្លងមកជួបគ្នាជាលើកដំបូងសម្រាប់ Yaya Urassaya តារាសម្ដែងស្រីស្អាតជាមួយ Mew Suphasit ដែលជាតួឯកស្រីក្តៅសាច់ និងជាតន្ត្រីករល្បី។ ដោយកាលពីម្សិលមិញ (ថ្ងៃទី 20 ខែកញ្ញា ឆ្នាំ 2022) មួយគូនេះ បានចូលរួមក្នុងសន្និសីទសារព័ត៌មានសម្រាប់ការចេញផ្សាយខ្សែភាពយន្តដ៏ល្បីល្បាញ Tham Luang: Mission of Hope (Thai Cave Rescue) ។
ដែលនឹងត្រូវបានបង្ហាញតាមរយៈការផ្សាយនៅលើ Netflix នៅថ្ងៃទី 22 ខែកញ្ញា ហើយក៏មានតារាល្បីៗជាច្រើនដែលបានមកចូលរួមអបអរសាទរ Ya August-Wachirawit, Sean Jindachot, Mew-Suppasit @mewsuppasit និង Toy-Tanwa ហើយក្រោយព្រឹត្តិការណ៍សារព័ត៌មាន Yaya បានថតរូបជាមួយ Mew ព្រឹត្តិការណ៍នេះធ្វើឱ្យស្រី Yaya មានអារម្មណ៍ខ្មាសគេជាខ្លាំងដោយសារតែសំឡេងស្រែកខ្លាំងពីអ្នកគាំទ្រ ។
After Footer (Active) - damrei Mr1 Zone2
Eriya




