អស់ពីសរសើរដល់ពេលបារម្ភ! Janie ផុសវីដេអូបង្អួតរាងតូចស្ដើងតែហ្វេនៗដូចជាមានប្រតិកម្ម……ស្គមពេកមើលឃើញតែឆ្អឹង! មានវីដេអូ
ជាប់លេខមួយរឿងរាងស្អាតដាច់គេស្រាប់ទៅហើយសម្រាប់អ្នកម៉ាក់កូនមួយរូបស្រស់យ៉ាង Janie Alphat ជាពិសេសកំឡុងពេលថ្មីៗនេះហាក់បីដូចជាឧស្សាហ៍ផុសរូបបង្អួតរាងស្អាតស៊ិចស៊ីនៅក្នុង IG ច្រើនជាងមុន ហ្វេនៗអ្នកគាំទ្រស្ទើរចុចឡាយអោយមិនទាន់ទៅហើយ
ដោយជាក់ស្ដែង Janie បានចេញមកបង្ហោះរូបសារជាថ្មីម្ដងទៀតជាមួយឈុតយឺតស្លៀករឹបជាប់និងខ្លួន ខាងលើពាក់អាវយឺតតូច ខាងក្រោមស្លៀកខោវហាត់ប្រាណជើងវែង ឃើញរាងម៉ែហើយអេម ហើយក៏មានតែអ្នកចូលមកខមិនថាម៉ែស្គមច្រើនណាស់ ព្រោះមិនមែនមានតែរូបភាពស្ងៀមទេនៅមានវីដេអូមកបញ្ជាក់ថាម៉ាក់ៗពិតជាស្គមពិតមែនមិនមែនជាការកែរូបអោយមើលទៅស្គមនោះទេ អាចនិយាយបានថាគ្មានសាច់សល់ខ្លាញ់ត្រង់ណានោះទេ
ហើយលើកនេះក៏មិនដឹងថាត្រូវទៅចាប់អារម្មណ៍ត្រង់ណាមុនដែរ ព្រោះក្រៅពីរាងស្អាតស៊ិចស៊ីគ្មានខ្លាញ់ហើយ ស្បែកជើងម៉ាក់ៗក៏ទាក់ភ្នែកណាស់ដែរ ដល់ថ្នាក់គ្រប់គ្នាចូលទៅប្រាប់ថា គាំទ្រទាំងរាងគាំទ្រទាំងស្បែកជើងហើយចា
អត្ថបទដោយ : នីត្តា
























