ជួបបុរសក្នុងសុបិន្ដហើយ! Kwan Usamanee ប្រាប់ជាដំណឹងដល់ម្នាក់នោះហើយថាចង់រៀបការអោយសញ្ញាតាំងតែច្រៀង…..! មានវីដេអូ
ព្រមទទួលស្គាល់ថា 5ឆ្នាំទៀតនឹងស្នើសុំចូលនិវត្តន៍ពីការងារ សម្រាប់តារាសម្ដែងស្រីកូនកាត់ Kwan Usamanee ដោយនៅថ្ងៃទី 21 សីហា 2022 នៅក្នុងកម្មវិធី Nine Entertainment បានបង្ហាញបទសម្ភាសន៍របស់នាងទាក់ទងនិងរឿងនេះ Kwan ធ្វើការហត់តាំងតែពីនៅក្មេងៗហើយ សាងគ្រប់យ៉ាងមកមិនថាជាធុរកិច្ចជំនួញគ្រឿងសម្អាង ក្រុមហ៊ុនមេផ្ទះ ឬមួយក៏ហាងធ្វើក្រចកដែលកំពុងនិងត្រៀមបើកដំណើរការឆាប់ៗនេះ រួមទាំងការងារក្នុងវិស័យសិល្បៈ ធ្វើបានប្រហែលជា 5ឆ្នាំទៀត ខ្លួនចង់ឈប់សម្រាកនៅស្ងៀមៗ ហើយអោយអ្នកផ្សេងធ្វើការជំនួសបន្ដទៀត ព្រោះសាងចេញជារូបជារាងអោយហើយ
ចំណែកឯការងារក្នុងសិល្បៈ ពីការទទួលសម្ដែងរឿងមួយឆ្នាំ 4 រឿង ពេលនេះទទួលតែ 2រឿងក្នុងមួយឆ្នាំ ដោយគ្រប់គ្នាមិនចង់ធ្វើការតាំងពីដើមរហូតដល់ចប់ គ្រប់គ្នាត្រូវតែមានគោលដៅ ហើយខ្ញុំប្រាកដក្នុងចិត្តថាអ្វីជាគោលដៅរបស់ខ្លួន មិនដល់ថ្នាក់កាត់ផ្ដាច់ពីវិស័យសិល្បៈតែម្ដងនោះទេ តែជីវិតរបស់ខ្ញុំ ក៏មិនបានទៅណាដែរ គ្រាន់តែកាត់បន្ថយការធ្វើការអោយតិចជាងមុន នៅជាមួយគ្រួសាររបស់ខ្លួនអោយបានច្រើន ព្រោះនៅថ្ងៃអនាគតក៏ត្រូវមានគ្រួសារ មានកូន មានប្ដី ឬគ្រួសារស្វាមីក៏ត្រូវមើលថែដែរ
ចំពោះរឿងការរៀបការ ប្រសិនបើដល់ពេលសាកសមក៏រៀបការទៅ ហើយនាងនៅប្រាប់ទៀតថា “យើងខ្លួនឯង ចង់រៀបការតាំងតែថ្ងៃដំបូង តាំងតែយើងស្រែក aww aww មកម្ល៉េស ចង់រៀបការភ្លាម តាំងពីមើលរឿងតុក្កតា Cinderella បែបនេះ នៅពេលដែលយើងឃើញព្រះអង្គម្ចាស់ ហើយយើងក៏ចង់បានបែប….ជិះរទេះល្ពៅ ក្នុងសកម្មភាពបែបនិង”
អត្ថបទដោយ : នីត្តា









