អូន Phayu ប្រាប់បែបនោះទៅកាន់ត Chompoo បន្ទាប់ពីស្គមជាងមុនប៉ុន្ដែត្រូវម៉ាក់និយាយបែបនេះដាក់ទៅវិញ! មានវីដេអូ

បាត់មុខបាត់មាត់ពីកម្មវិធីនិងការងារសម្ដែងមួយរយៈពេលធំ សម្រាប់អ្នកម៉ាក់កូនបីស្រីស្អាតយ៉ាង Chompoo Araya កាលពីថ្ងៃទី 21 សីហា 2022 ក្នុងថ្ងៃបួងសួងថតរឿងថ្មី សាម៉ីខ្លួនបានឆ្លៀតឱកាសនេះផ្ដល់បទសម្ភាសន៍ទាក់ទងនិងជីវិតក្នុងគ្រួសារខ្លះៗថាដើរដល់កំរិតណាហើយ

ដោយកម្មវិធី entertainment day បានបង្ហាញបទសន្ទនារបស់ Chompoo ទាក់ទងនិងរឿងនេះថា អូន Shayfa-Phayu ធំលឿនណាស់ ពេលនេះមាឌធំហើយក៏ខ្ពស់ជាងមុនដែរ មាឌវិញធំជាងមិត្តភ័ក្ដមួយចំនួនក្នុងថ្នាក់រៀន

After Footer (Active) - damrei Mr1 Zone2

ចំណែកឯអូន Phayu ពេលនេះគ្រប់គ្នាសង្កេតឃើញថាស្គមជាងមុន ខ្លួនគាត់ផ្ទាល់ក៏បានដឹងដែលថាខ្លួនឯងស្គមជាងមុន បានប្រាប់ម៉ាក់ទៀតថាខ្លួននិងមិនត្រលប់ទៅធាត់បែបនិងទៀតនោះទេ តែអ្នកម៉ាក់ប្រាប់វិញថាមិនអីទេ បែបនិងក៏បានម៉ាក់ចូលចិត្ត ចូលចិត្តទាំងអស់​ តែសុំអោយមានសុខភាពល្អ ពេលនេះកូនមានអាយុ 5 ឆ្នាំហើយ មានអារម្មណ៍ថាធំលឿនណាស់ ស្លុតចិត្តដែរ

រឿងកូនស្រីអូន ​Abigail ក៏មានអារម្មណ៍ថាគាត់ធំលឿនដូចគ្នា ព្រោះពេលពេលចិញ្ចឹមមើលថែអូន  Shayfa-Phayu នៅមានអារម្មណ៍ថាពេលវេលាដើរយឺត ទំរាំបានឆ្លងផុតមួយថ្ងៃៗ ប៉ុន្ដែពេលនេះយល់ថាពេលវេលាដើរលឿនណាស់ មានអារម្មណ៍ថាស្លុតចិត្ត កាន់តែធ្វើអោយខ្លួនចង់នៅជាមួយពួកគាត់ខ្លាំងឡើងហើយគ្រប់ពេលវេលាទាំងអស់

អត្ថបទដោយ​ : នីត្តា