មិត្តភក្តិស្និទ្ធស្នាលរបស់ thebeamishere តារាប្រុសដែលបាត់បង់ជីវិត មកចូលរួមកម្មវិធីសម្ភោធខ្សែរភាពយន្តថ្មីទាំងអស់!
ថ្ងៃព្រហស្បត្តិ៍នេះជាថ្ងៃចេញផ្សាយរឿង “Thai Cave Rescue” ខ្សែរភាពយន្តប្រវត្តិសាស្រ្តរញ្ជួយចិត្តដែលកើតមានឡើងពិតនៅក្នុងប្រទេសថៃ។ ថ្មីៗនេះក្រុមហ៊ុន NetflixTH បានរៀបចំកម្មវិធីបើកសម្ភោធរឿងជាមួយក្រុមតារាសម្តែងនិងតារាកិត្តិយសជាច្រើននាក់ ហើយដែលគួរអោយកត់សំគាល់បំផុតនោះគឺក្រុមមិត្តភក្តិស្និទ្ធស្នាលរបស់លោក thebeamishere បានមកបង្ហាញវត្តមានទាំងអស់គ្នា ។

បើហ្វែនៗនៅចាំបានកាលពាក់កណ្តាលឆ្នាំ ២០២២ វិស័យសិល្ប:ថៃបានបាត់បង់តារាប្រុសកំពុងសាងឈ្មោះ thebeamishere ដោយមិនមានមូលហេតុបន្ទាប់ពីបានសម្តែងរឿង “Thai Cave Rescue”។ តារាប្រុសរូបនេះទៅទាំងមិនទាន់បានឃើញស្នាដៃសម្តែងរឿងចុងក្រោយរបស់ខ្លួនឯង។

ដូចច្នេះហើយមិត្តភក្តជិតដិតទាំងអស់នាំគ្នាធ្វើដំណើរមកចូលរួមទស្សនាជំនួស ទាំងអស់គ្នាទស្សនាហើយជួយផ្សព្វផ្សាយរឿងនិងនាំគ្នា Tag ឈ្មោះលោក thebeamishere ចូលនៅក្នុងផុសរបស់ពួកគេ។ គ្រប់គ្នានឹករលឹកដល់តារាប្រុសវ័យក្មេងដែលបាត់បង់ជីវិតជាខ្លាំងបន្ទាប់ពីបានទស្សនារឿង “Thai Cave Rescue” សង្ឃឹមថាគាត់ទៅបានសុខហើយបានដឹងថាអ្នកនៅទីនេះនៅគិតដល់គាត់គ្រប់ពេលវេលា។
អត្ថបទដោយ សា




