លោក aaugust007 នៅនឹករលឹកដល់មិត្តសំលាញ់ thebeamishere ជានិច្ច!! មិននិយាយដល់តែ TAG អោយជានិច្ច!

ថ្មីៗនេះក្រុមការងារថតខ្សែរភាពយន្តរឿង “Thai Cave Rescue” បានរៀបចំកម្ម វិធីជប់លៀង បើកសម្ភោធចាក់ផ្សាយនៅក្នុង Netflix ដែលបានអញ្ជើញតារាជាច្រើនរូបមកចូលរួមជាភ្ញៀវកិត្តិយស។ លោក aaugust007 ជាម្នាក់ក្នុងចំណោមតារាទាំងអស់នោះ គាត់ធ្វើដំណើរមកចូលរួមហើយផុស TAG អោយមិត្តភក្តិដែលមិនមានឧកាសបានឃើញស្នាដៃសម្តែងរបស់ខ្លួន។
បន្ទាប់ពីទស្សនាហើយតារាប្រុសបានផុសរូបជាមួយសិល្ប:ករសិល្ប:ការិនីផ្សេងទៀតព្រមជាមួយសាសសរថា “បានមកចូលរួមទស្សនារឿងសេរី Limited របស់ Netflix ហើយ មើលបានពីរវគ្គជក់ចិត្តចង់តាមដានបន្តជាខ្លាំង។ កុំភ្លេចនាំគ្នាទស្សនានៅថ្ងៃទី ២២ កញ្ញានេះ ❤️❤️ #ThaiCaveRescueNetflix #NetflixTH” ។
ដែលបើចុចមើលរូបភាពទាំងអស់គ្នានឹងឃើញថាលោក aaugust007 បានដាក់ឈ្មោះមិត្តសម្លាញ់ជាតួអង្គក្នុងរឿងដែលបានបាត់បង់ជីវិតហើយចូលក្នុងផុសរបស់គាត់។ អាចនិយាយបានថាទោះបីពេលវេលាកន្លងផុតទៅច្រើនខែយ៉ាងណា មិត្តភក្តិរបស់លោក thebeamishere នៅតែស្រលាញ់ នឹករលឹកដល់ ហើយមកចូលរួមសម្តែងក្តីរីករាយជាមួយរឿងចុងក្រោយរបស់គាត់ (ទោះបីម្ចាស់ខ្លួនមិននៅក៏ដោយ)។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា