Kimberly ខូចណាស់ដែលគ្រាន់តែឃើញ Dearna ពាក់ពេជ្រធំជាងខ្លួនមកថតរូបក្នុងកម្មវិធីដៀលគ្នាកប់ៗមាត់….សើចរឹងពោះ! មានវីដេអូ

ជាសកម្មភាពជួបគ្នាជាមួយមិត្តភ័ក្ដដែលបង្ដើតអោយមានសម្ដេងសើចខ្លាំងណាស់ សម្រាប់វីដេអូក្លិបដែលបានយកមកចែករំលែកនៅលើបណ្ដាញសង្គម IG story អាខោនរបស់តារាស្រីល្បីឈ្មោះមុខស្រទន់ Deerna Flipo ក្នុងអាខោនឈ្មោះ @dianaflipo អមជាមួយឃ្លាខ្លីៗថា “ស្អប់ការបង្អាប់ណាស់ៗៗៗៗៗ5555555”

ដោយវីដេអូខាងលើត្រូវបានថតនៅក្នុងកម្មវិធីបង្ហាញម៉ូតឈុតទាន់សម័យ ដែលបានបង្ហាញអោយឃើញវគ្គមួយដែលសាម៉ីខ្លួយត្រូវបានមិត្តសម្លាញ់យ៉ាង Kimberly Ann ដើរចូលមកបង្អាប់យ៉ាងចាស់ដៃ! ព្រោះតែភ្ញាក់ផ្អើលនិងភាពអស្ចារ្យនៃសំលៀកបំពាក់ ជាពិសេសគ្រឿងលំអគ្រឿងពេជ្រលើកដៃរបស់ Deerna 

After Footer (Active) - damrei Mr1 Zone2

Kimberly – (សើច) លោកស្រីមកពីខាងណានេះ លោកស្រីចង់មកដេញថ្លៃអ្វីដែលចា

Deerna – (សើច) ថ្ងៃនេះច្បាស់ជាដេញថ្លៃហើយ ប្រាកដចិត្តណាស់

Kimberly – អូហូ ពេជ្រអីគេធំដល់ម្លឹងៗៗហា (សើច)

Deerna – ខ្ញុំមកចាំយូរហើយ មិនមានមិត្តភ័ក្ដម្នាក់សោះ មិនមែនមិត្តរាប់រកសោះ

Kimberly – មោះមកចុះបញ្ជី ជួយមកពិនិត្ ATK  យមើលតិច  (សើច)

ឃើញបែបនេះហើយតើអោយបណ្ដាញអ្នកគាំទ្រទប់សំណើចបានយ៉ាងម៉េច នាំគ្នាសើចលាន់ អាចនិយាយបានថាមិត្តភាពនិងក្ដីស្រលាញ់របស់អ្នកទាំងពីរពិតជាគួអោយស្រលាញ់ណាស់

អត្ថបទដោយ : នីត្តា