រិះគន់ដោយមិនដឹងមូលហេតុ! Mai Davika បកស្រាយយ៉ាងច្បាស់ៗពីមូលហេតុដែលធ្វើអោយនាងត្រូវស្គមសល់តែឆ្អឹងបែបនេះ! មានវីដេអូ
ដោយសារត្រូវបានមហាជនសួរទាក់ទងនិងរឿងស្គមញឹកញាប់ ទើបតារាសម្ដែងស្រីរូបស្រស់យ៉ាង Mai Davika ចេញមកបកស្រាយនិងប្រាប់ពីមូលហេតុដែលធ្វើអោយនាងត្រូវស្គមជាងមុនបែបនេះ
កញ្ញា Mai បាននិយាយទាក់ទងនិងរឿងនេះនៅក្នុងយូធូបផ្ទាល់ខ្លួនរបស់នាងឈ្មោះ Davikah Channel ដោយដាក់ចំណងជើងថា “Davika ពិតជាឆ្គួតនិងការសម្រករាងមែនឬ?!” ចំនុចចាប់ផ្ដើមនៃវីដេអូរបស់ Mai Davika ជាការអគុណគ្រប់កំលាំងចិត្តហើយគ្រប់ខមិនដែលបានបារម្ភ ហើយក៏បកស្រាយពីមូលហេតុដូចគ្នាថា ដោយសារតែ Mai តាំងចិត្តក្នុងការសម្រករាងអោយស្គមជាងមុនព្រោះវាទាក់ទងនិងរឿងថ្មីដែលត្រូវសម្ដែង ដើម្បីមើលទៅអោយសក្ដិសមនិងសាច់រឿងឬតួដែលនាងត្រូវសម្ដែង ហើយខណៈពេលនេះក៏ចាប់ផ្ដើមថតហើយដែរ
បន្ទាប់ពីឆ្លើយតបសំនួររបស់គ្រប់គ្នាអោយបាត់សង្ស័យហើយ សាម៉ីខ្លួនក៏បានអានខមិនអ្នកបណ្ដាញសង្គមដែលរិះគន់រឿងរូបរាងរបស់នាងផងដែរ Mai ក៏ប្រាប់ដែរថាអានខមិនហើយក៏យកមកគិតទាំងអស់ ហើយអ្វីដែលកើតឡើងធ្វើអោយស្គមជាងមុននោះគឺទាក់ទងនិងការធ្វើការងារហើយក៏ចង់អោយគ្រប់គ្នាយល់ដែលថា Mai លះបង់គម្រិតណាក្នុងការធ្វើការងារ
នៅវគ្គបញ្ចប់ Mai ក៏បានវាសចង្កេះអោយមើលថាពេលនេះចង្កេះទំហំប៉ុន្មាន ពីលេខ 22 ឡើងមក 24 ហើយ ប៉ុន្តែត្រលប់មកវិញមានសុខភាពល្អ ញ៉ាំអាហារឲ្យបានគ្រប់គ្រាន់ ដើម្បីឱ្យមានសុខភាពល្អផងដែរ
អត្ថបទដោយ : នីត្តា









































