ដើរខ្នាញ់តែកូនគេ! Ann Thongprasom អង្គុយសម្លឹងអូន Abigail កំពុងគេងលក់ស្រួសចាំ Chompoo ធ្វើការខ្នាញ់ឡើងចង់ស្រក់ទឹកមាត់ហើយ! មានវីដេអូ

មិនបានប្រាប់ថាចិញ្ចឹមកូនអោយជាប់ដី តែការចិញ្ចឹមមើលថែកូនៗរបស់ម៉ាក់ Chompoo Araya ធ្វើអោយអ្នកគ្រប់គ្នាលាន់មាត់សរសើរមិនឈប់ តាំងពីរូបភាពនៃការចិញ្ចឹមមើលថែ Shayfa-Phayu កូនប្រុសទាំងពីររបស់ Chompoo ដែលតែងតែតាមម៉ាក់ទៅគ្រប់ទីកន្លែង

ហើយពេលមកដល់កូនស្រីពៅទីបី អូន Abigail មើលទៅងាយស្រួលចិញ្ចឹមដូចបងៗគ្មានខុសទេ យ៉ាងជាក់ស្ដែងមានវីដេអូបង្ហោះលើបណ្ដាញសង្គមអោយឃើញអូន Abigail កំពុងគេងលង់លក់ចាំម៉ាក់ធ្វើការចប់ កូនស្រីស្រួលហួសលក់គ្មានកំរើកទេ ងាយមើលណាស់ គេងត្រង់ណាក៏បានដែរស្រួលមែនទែន

After Footer (Active) - damrei Mr1 Zone2

អាចនិយាយបានថានរណាឃើញក៏ខ្នាញ់ដែរ សូម្បីតែតួឯកស្រីជើងចាស់យ៉ាង Ann Thongprasom នៅមកអង្គុយសម្លឹងមើលមុខក្មួយ ដោយក្ដីស្រលាញ់និងខ្នាញ់ គិតទៅកូនរបស់ Chompoo ស្រួលចិញ្ចឹមគ្រប់គ្នាតែម្ដងហើយ ហើយក៏គួអោយស្រលាញ់ណាស់ដែរ

អត្ថបទដោយ : នីត្តា