តារាស្រី kimmy_kimberley ប្រកាសប្រាប់ពត៌មានលំអិតអំពីពិធីមង្គលកា!

ទស្សនិកជនបានទន្ទឹមរងចាំដណឺងថ្ងៃមង្គលរបស់គូ kimmy_kimberley – mark_prin មកជាច្រើនខែហើយបន្ទាប់ពីតារាប្រុសសម្រេចចិត្តលុតជង្គង់សុំមិត្តស្រីរៀបកាកាលពីខេមេសាកន្លងផុតទៅថ្មីនេះ។ ចុងក្រោយដើម្បីកុំអោយហ្វែនៗបារម្មណ៍តារាស្រីបានបង្ហើបប្រាប់ត្រួសៗនៅក្នុងកម្មវិធី บวงสรวงมะลิBeautifulFighter ថា :
ចំពោះថ្ងៃពាលា : ឆ្នាំនេះដឹងតែមិនទាន់ទេពីព្រោះទាំងពីរនាក់ជាប់ការងារថតរឿងភាគផង ខ្សែរភាពយន្តផងរហូតដល់ពាក់កណ្តាលឆ្នាំក្រោយឯងនោះ ណាមួយរវល់មិនទាន់បានបាប់ផ្តើមអ្វីនោះឡើយនាពេលនេះ។ ហើយតាមសម្តីរបស់លោកម៉ាកដែលបាននិយាយកាលពីយប់មិញថា “ឆ្នាំក្រោយយើងខួប ១០ ឆ្នាំ ឆ្នាំក្រោយៗទៀតប្រហែលត្រូវឆ្លងខួបស្នេហា និងខួបអាពារហ៍ពិពារហ៍រួមគ្នាតែម្តង” មានន័យថាតារាប្រុសស្រីនឹងរៀបកាក្នុងកំឡុងពេលជិតចុងឆ្នាំ ២០២៣។
ចំពោះទីតាំង តារាស្រីប្រាប់ថាប្រហែលមិនមែនជាកម្មវិធីដែលនៅក្នុង Ballroom ឬតាមសណ្ឋាគាឡើយពីព្រោះបងម៉ាកចូលចិត្តដើមឈើ មើលទៅប្រហែលចាត់ចែកបែប Outdoor តែសុំមកប្រាប់ម្តងទៀតពេលសម្រេចចិត្តបាន។ ចំពោះឈុតកូនក្រមុំកញ្ញា kimmy_kimberley មានប្រែនក្នុងចិត្តរួចរាល់ហើយ ទាំងពីរនាក់នឹងនិយាយគ្នារឿងនេះយ៉ាងជាក់លាក់ម្តងទៀតខែមករា និយាយរួចរាល់ហើយនឹងយកមកចែកចាយហ្វែនៗអោយដឹងបន្ថែម។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា