ផ្អែមល្ហែមពេកហើយ! Mak-Kim តែងខ្លួនមួយអស់ដៃដើម្បីទៅញុំបាយល្ងាចជាមួយម្ចាស់ចិត្តជះសម្រស់គ្មានក្រែងចិត្តហ្វេនៗទាល់តែសោះ! មានវីដេអូ
Mak-Kim ញុំបាយក្រៅយ៉ាងរ៉ូមែនទិក លើសជាតិស្ករដល់គេដល់ឯងអស់ហើយ អ្នកមិនចង់បានគ្នាក៏កើតអាការៈចង់បានភ្លាមៗមកហើយដែរ
អនាគតកូនក្រមុំរបស់ Mak Prin និង Kimberly បណ្ដើរគ្នាទៅញុំបាយល្ងាចជាមួយគ្នាតែពីរនាក់យ៉ាងរ៉ូមែនទិក ជប់លៀងឆ្លងគម្រប់ខួបស្នេហា 9 ឆ្នាំ មើលថែនៅក្បែរកើកកើយគ្នាមករហូត ហើយខាងស្រីក៏បានសរសេរប្រយោគខ្លីៗអមជាមួយរូបភាពថា “Happy IX my Fiancé…22.09.2022”
រឿងនេះក្រៅពីផ្អែមល្ហែមដល់ថ្នាក់ថាគ្រប់គ្នាឃើញហើយរលាយបេះដូង នៅបានឃើញរូបភាពដ៏ស្រស់ស្អាតរបស់ Kimberly ផងដែរ ព្រោះនាងតុបតែងខ្លួនក្នុងឈុតពណ៌ខ្មៅយ៉ាងស៊ិចស៊ី ខាងមុខមានវាលត្រង់ដើមទ្រូងបង្អួតសាច់សខ្ចីម៉ត់រលោងពិតៗ ហើយឈុតនេះបង Mak ក៏មិនបានហាមឃាត់អ្វីនោះដែរអនុញ្ញាត្
ត
អាចនិយាយបានថា Kimberly ស្អាតនិងស៊ិចស៊ីជាងមុនឆ្ងាយណាស់ ជិតក្លាយជាកូនក្រមុំនិងត្រៀមស្លៀកឈុតកូនក្រមុំរួចរាល់ហយដែរ ហ្វេនៗអារម្មណ៍ហោះហើរទៅចូលរួមពិធីមង្គលការអ្នកទាំងពីរមុនហើយចា
អត្ថបទដោយ : នីត្តា
























