កំសត់!! ក្នុងថ្ងៃ 9th Anniversary តារាស្រីចង់ Surprise មិត្តប្រុសតែត្រូវគាត់ Surprise វិញ!!

មិត្តអ្នកអានប្រហែលបានបន្ថែមជាតិស្ករអោយខ្លួនឯងរួចរាល់ហើយបន្ទាប់ពីបានឃើញរូបភាពស្វីតៗរបស់គូស្នេហ៍ Mark-Kim ដែលទើបតែបាននាំគ្នាទៅឆ្លងថ្ងៃគម្រប់ខួបនៃសេចក្តីស្រលាញ់។ ឥឡូវតោះមកស្តាប់រឿងនៅពីក្រោយរូបភាពរ៉ូមែនទិកទាំងអស់នោះ! កញ្ញា kimmy_kimberley ចង់ Surprise មិត្តប្រុសតែត្រូវគាត់ Surprise វិញរហូតគាំនិយាយអីលែងចេញ។
នៅក្នុងថ្ងៃគម្រប់ខួបតារាស្រីព្យាយាមស្វះស្វែងរករូបភាពកម្រ តម្លៃថ្លៃរបស់សិល្ប:ករបរទេសមកជូនគូដណ្តឹងព្រោះគាត់ធ្លាបប្រាប់នាងថាចូលចិត្តរូប និងចូលចិត្តការងារសិល្ប:ករម្នាក់នេះ។ លុះដល់ថ្ងៃណាត់ជួបញ៉ាំអីតារាស្រីខ្លួនឯងបែរជាមិនបានអ្វីពីលោក mark_prin ទាំងអស់។
នៅក្នុងបទសម្ភាសន៍កាលពីព្រឹកមិញកញ្ញា kimmy_kimberley បានប្រាប់អ្នកសារពត៌មានថា “អត់ទាំងអស់ឆ្នាំនេះ សូម្បីផ្កាក៏បងម៉ាកមិនទិញអោយដែល”។ តារាស្រីរបស់យើងពិតជាគួរអោយអាណិតមែន ខ្លួនត្រៀមអោយគេតែគេវិញរវល់ត្រៀមអ្វីមិនទាន់ បានត្រឹមមកជាមួយបេះដូងនិងចិត្តស្មោះតែប៉ុណ្ណោះឆ្នាំនេះ។

អត្ថបទដោយ សា