តួឯកប្រុស winmetawin ឡើងទទួលពានរង្វាន់ដែលជាជោគជ័យធំបំផុត និងដំបូងបំផុតក្នុងជីវិតសិល្ប:!

មិនត្រឹមតែជាមនុស្សប្រុសដែលមានទ្រព្យសម្បត្តិមហាសាល មានរូបរាងសង្ហារតែប៉ុណ្ណោះទេសម្រាប់តួឯកប្រុសមកពិត្រកូលអភិជន winmetawin ព្រោះគាត់គឺជាតារាទើបរះរបស់វិស័យសិល្ប:ថៃដែលមានសមត្ថភាពសម្តែងខ្ពស់ មានពានរង្វាន់រាប់រយជារបស់សំគាល់ធានាទៀតផង។
ចុងក្រោយតារាប្រុសឡើងទទួលពានរង្វាន់កិត្តិយសធំពីកម្មវិធី “Most Popular Thai Film” តំណាងអោយក្រុមការងាររបស់ខ្សែរភាពយន្ត “เพราะเราคู่กัน The Movie” យ៉ាងមានមោទនភាបបំផុត។
រឿង “เพราะเราคู่กัน The Movie” ជារឿងដែលធ្វើអោយតារាប្រុស winmetawin, លោក bbrightvc និងស្ថានីយ៍ទូរទស្សន៍ GMMTV ទាំងមូលចាប់ផ្តើមល្បីល្បាញពីខ្លាំងទៅៗ រហូតឈានដល់លំដាប់ពីភពលោក។ បន្ទាប់ពីទទួលបានពានរង្វាន់តួឯកប្រុសរបស់យើងផុសរូប ហើយផុសសារអរគុណហ្វែនរបស់ខ្លួនទូទាំងពិភពលោកដែលជួយគាំទ្រ ធ្វើអោយហ្វែនៗទាំងអស់រំភើបចិត្ត ហើយនាំគ្នាចូលមកខមមិនប្រាប់ថាគាត់ពូកែ អស្ចារ្យយ៉ាងច្រើនសន្ធឹកសន្ធាប់។

អត្ថបទដោយ សា