ស្ងាត់ដំណឹងមួយរយ:ធំហើយសម្រាប់កញ្ញា pinkysavika តារាស្រីដែលជាប់ឈ្មោះជាជនជាប់ចោទសំខាន់របស់រឿងក្តី Forex 3D បោកប្រាស់ប្រាក់ប្រជាជនស្លូតត្រង់អស់ជាង ២៥០០លានបាត។ ចុងក្រោយថ្ងៃនេះតុលាកាកំពូលបានកោះហៅអ្នកទោសដែលជាប់ឃុំឃាំងទាំងអស់អោយមកបង្ហាញខ្លួន ដើម្បីទទួលយកសេចក្តីប្រកាសទាំងអស់គ្នា។

តារាស្រី pinkysavika ធ្វើតាមសំំណើរហើយបានមកបង្ហាញវត្តមានរួមជាមួយម្តាយ និងបងប្រុសយ៉ាងខ្ជាប់ខ្ជួន ប៉ុន្តែគួរអោយសង្វែកតាមដំណឹងដែលអ្នកយកពត៌មានបានប្រាប់ពួកគេឃើញតារាស្រីក្នុងសភាពដែលគួរអោយអាណិត នាងត្រូវគេកាត់សក់ខ្លី ធ្វើដំណើរចូលមកផ្តល់ចំលើយទាំងជើងទទេមិនមានពាក់ស្បែកជើង។

លើសពីនោះទៅទៀតតារាស្រីឆ្លៀតងាកមករកអ្នកកាសែតទាំងអស់ព្រមផ្តល់សញ្ញាប្រាប់ថានាងអូខេ សុខសប្បាយធម្មតាទៀតផង។ សម្រាប់អាបដេតអំពីរឿងក្តីថ្ងៃនេះក្រុមជំនុំជំរះក្តីប្រាប់ថាសុំលើកថ្ងៃសួរចម្លើយទៅថ្ងៃទី ២៩ ខែកញ្ញាវិញព្រោះឯកសារភស្តុតាងដែលអ្នកជាប់ឈ្មោះទាំងអស់បានប្រគល់មកអោយច្រើនពេក (៥០០ដុំ) ដូចច្នេះហើយទើបត្រូវការពេលវេលាពិនិត្យ។
អត្ថបទដោយ សា


