ផ្ទុះអាថ៌កំបាំងកណ្តាលកម្មវិធី!! លោក jirayu_jj ធ្វើអោយគ្រប់គ្នាស្គាល់មុខតារាស្រីដែលលោក great_rider10 កំពុងតាម!

នារីក្នុងបេះដូងរបស់តារាប្រុស great_rider10 នៅតែជារឿងដែលទស្សនិកជនចង់ដឹង ចង់ឃើញមុខដោយសារជាទូទៅតារាប្រុសរបស់យើងលាក់កំបាំងបិទជិតឈឹងនរណាក៏មិនអាចសឺបដឹងរឿងបេះដូងរបស់គាត់បានឡើយ។ ចុងដោយសប្បាយភ្លេចខ្លួនលោក jirayu_jj ជ្រុលមាត់ប្រកាសឈ្មោះនារីម្នាក់នោះកណ្តាលកកម្មវិធីសម្ភាសន៍។
ក្នុងកម្មវិធី 3 Zapp ដែលមានក្រុម Khundeetheenai ជាភ្ញៀវកិត្តិយសលោក jirayu_jj ធ្លោយមាត់បង្ហាញប្រាប់ថានរណាជានារីដែលលោក ក្រេតកំពុងតាមសុំស្នេហ៍។ នាងតួឯកស្រីបុស្តិ៍លេខ៣ (ដែលទើបចេញពីក្រុមហ៊ុន) មានចរិយាយស្រគត់ស្រគំ រំទុំរៀបសារដូចដែលតារាប្រុសស្រម៉ៃចង់បាន។
ខណ:ពេលលេងហ្កេមទាយឈ្មោះមនុស្សលោក jirayu_jj ភ្លាត់មាត់និយាយថា “អ្នកដែលបងឯងឆាតទៅញឹកញ៉ាប់បំផុត!!” នៅពេលដែលគេលើករូបរបស់តារាស្រី dianaflipo ឡើង។ សម្រាប់ពត៌មានបន្ថែមពេលនេះទស្សនិកជនកំពុងរងចាំអោយលោក great_rider10 ចេញមុខមកដកស្រាយដោយខ្លួនឯង។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា