បង្ករមានសំណើចសើចចុកពោះនៅតាមផ្ទះរបស់ទស្សនិកជនមកជាច្រើនខែហើយសម្រាប់រឿង “วิวาห์ฟ้าแลบ” ចាក់ផ្សាយរៀងរាលថ្ងៃច័ន្ទ-អង្គារតាមទូរទស្សន៍បុស្តិ៍លេខ៣១ ហើយក៏កំពុងត្រៀមខ្លួនលាទស្សនិកជនក្នុងថ្ងៃស្អែកនេះផងដែល។

ចាប់តាំងពីចាក់ផ្សាយ រហូតជិតដល់វគ្គបញ្ចប់ រឿង “วิวาห์ฟ้าแลบ” ជាប់ចំណាត់ថ្នាក់ជារឿងភាគថៃដែលល្បីល្បាញមានចំនួនអ្នកចូលទស្សនាច្រើន Rating ល្អ ហើយមានអ្នកនិយាយដល់តាមបណ្តាញសង្គមច្រើនជាងគេក្នុងចំណោមរឿងជាច្រើនដែលចាក់ផ្សាយក្នុងថ្ងៃ និងពេលវេលាដូចគ្នា។

តួឯកប្រុសតួឯកស្រីសំម្តែងបានល្អ ត្រូវធាតុគ្នាបានទាំងកំប្លែង បានទៀងកាច់វាយតបតសម្តី ធ្វើអោយហ្វែនៗជក់ចិត្តចាំតាមដានរៀងរាល់សប្តាហ៍ ហើយក៏មិនទាន់ចង់អោយរឿងនេះចប់ដែល។ បន្ទាប់ពីតារាប្រុសស្រីប្រកាសថាសប្តាហ៍នេះជាសប្តាហ៍ចុងក្រោយរបសរឿងហ្វែនៗនាំគ្នាខមមមិនប្រាប់ថាស្តាយ ចង់មើលបន្ត។
អត្ថបទដោយ សា



