បុរសល្អកម្ររកបាន!! តារាប្រុស popezaap ធានាថាខ្លួននឹងធ្វើរឿងនេះរហូតអស់លុយពីហោប៉ៅ!

កាលពីម្សិលមិញនេះទស្សនិកជនទូទាំងប្រទេសទើបតែបានដឹងលក្ខណ:សម្បត្តិមួយផ្នែកទៀតដែលមិនមាននរណាដែលដឹង តារាប្រុសមុខសង្ហារបស់យើងចូលរួមស្ម័គ្រចិត្តធ្វើជាឪពុកធម៌របស់កុមារ និងយុវវ័យដែលគ្រួសារខ្វះសមត្ថភាពបញ្ជូនទៅរៀន ឬមិនអាចទទួលបានឧកាសល្អៗដូចមិត្តភក្តិបាន។
មិនមែនទើបតែធ្វើទេ លោក popezaap បានផ្តល់ប្រាក់អោយក្មេងៗដែលគេផ្ញើរឈ្មោះមកអោយជួយជាច្រើននាក់ ហើយធ្វើមកច្រើនឆ្នាំហើយតាំងពីកាត់មិនទាន់ចូលធ្វើការងារសិល្ប:មកម្ល៉េះ។ តារាប្រុសអោយកាត ក្រេឌីតរបស់គាត់ទៅកាន់មូលនិធិដើម្បីកាត់លុយគាត់ជារៀងរាល់ខែ ឆ្នាំដែលចាំបាច់ដោយជាទូទៅអស់ប្រហែលជិតមួយសែនបានជារៀងរាល់ឆ្នាំ។
នៅក្នុងកម្មវិធី​ Event នៅពេលមានគេសួរថាចុះគិតថាឈប់ធ្វើបុណ្យជួយក្មេងនៅពេលណាដែល? លោក popezaap ឆ្លើយថាគាត់នឹងបន្តធ្វើវារហូតអស់សមត្ថភាពរកលុយ (មិនមានលុយសល់ដើម្បីជួយគេ)។ សរុបមកហ្វែនៗរកឃើញហើយតួឯកប្រុសចិត្តបុណ្យទាំងក្នុងកញ្ចក់ទូរទស្សន៍ និងក្នុងជីវិតពិត។

អត្ថបទដោយ សា