ខូចចិត្តម្នាក់ទៀត!! ស្ទើរស្រក់ទឹកភ្នែកពេលតួឯកប្រុស film.thanapat អោយសម្ភាសន៍ថា…!

បន្ទាប់ពីកញ្ញា ladiiprang ប្រកាសថាខ្លួនបានបែកបាក់ជាមួយមិត្តប្រុសលោក Twopee ហ្វែនៗរឿង “ฟ้าเพียงดิน” នាំគ្នាបានដៃចាត់ចែងបង្កើតធីមជីនគូ Prang – Film ភ្លាមៗព្រោះមិនចាំបាច់ក្រែងចិត្តក្រែងថ្លើមនរណាទៀតទេ។ កន្លងមកអ្នកគាំទ្រសប្បាយចិត្តខ្លាំងណាស់ព្រោះព្រោះទាំងតារាប្រុស ទាំងតារាស្រីនៅទំនេរមានឧកាសច្រើនណាស់ដែលទាំងពីរនាក់អាចអភិវឌ្ឍន៍ទំនាក់ទំនងទៅជាគូស្នេហ៍ផ្អែមល្ហែមដូចរឿងដែលទើបចប់ទៅថ្មីៗនេះ។
ប៉ុន្តែក្តិស្រម៉ៃបានក្លាយជាអាសាបង់ព្រោះចុងក្រោយនេះលោក film.thanapat បាប្រកាសដំណឹងគួរអោយភ្ញាក់ផ្អើលមួយនៅក្នុងកម្មវិធីសម្ភាសន៍។ តារាប្រុសបាននិយាយថាពេលនេះខ្លួនមានអ្នកចូលមកក្នុងជីវិតហើយ នាងជាមនុស្សស្រីក្រៅវិស័យសិល្ប: មិនទាន់ជាសង្សារតែក៏ជាមនុស្សស្រីតែម្នាក់គត់ដែលគាត់កំពុងសិក្សាចិត្តជាមួយ។
លឺហើយហ្វែនៗហើយធ្លាក់ថ្លើមអស់សង្ឃឹមនាំគ្នាសោកស្តាយដែលកញ្ញា ladiiprang ឧស្សាហ៍ទំនេរប៉ុន្តែតារាប្រុសរបស់ពួកគេបែរជាប្រញ៉ាប់ប្រកាសថាខ្លួនកំពុងសាងស្នេហ៍ថ្មីជាមួយអ្នកនៅក្រៅវិស័យសិល្ប:ទៅវិញ។

អត្ថបទដោយ សា