កំពូលអ្នកមានទាំងពីរតែប្រើជីវិតសាមញ្ញៗ Aum Patcharapa កាន់ដៃហៃសូ Pok ដើរលេងតាមផ្លូវធ្វើមិនដឹងស្លៀកពាក់សាមញ្ញៗដូចអ្នក…..! មានវីដេអូ

ជាគូរស្នេហ៍តារាមួយគូរទៀតដែលទាក់ទងមើលចិត្តគ្នាអស់រយៈពេល 4 ឆ្នាំជាងហើយ សម្រាប់គូររបស់តារាស្រីល្បីឈ្មោះលំដាប់ជួរមុខនៃប្រទេសថៃ Aum Patcharapa ជាមួយសង្សាកំលោះអ្នកមានស្ដុកស្ដម្ភលោក Pok-Phannawong ថ្វីត្បិតតែមិនសូវជាហ៊ឺហារ តែក៏មានរូបភាពឬសកម្មភាពខ្លះៗមកផ្ញើរដល់ហ្វេនៗដែរ

ដោយនៅពេលថ្មីៗនេះ Aum  បានបង្ហោះរូបភាពដែលឃើញហើយត្រូវញញឹមតាម ជារូបភាពខណៈពេលអ្នកទាំងពីរចាប់ដៃគ្នាដើរបណ្ដើរនិយាយគ្នាបណ្ដើរនៅតាមផ្លូវ តែងខ្លួនសាមញ្ញៗទាំងពីរនាក់ តែមើលទៅកក់ក្ដៅដល់ចិត្តហ្វេនៗណាស់

រឿងនេះធ្វើអោយអ្នកគាំទ្រ ប្រញាប់ចូលមកចុចឡាយអោយរូបបេះដូងព្រោងព្រាត ថែមទាំងប្រាប់ពីអារម្មណ៍ពិតដែលខ្លួនមានចំពោះមួយគូរនេះថាគួអោយស្រលាញ់ ហើយចូលចិត្តមួយគូរនេះណាស់មានស្ដុកស្ដម្ភប៉ុណ្ណាក៏ប្រើជីវិត្តយ៉ាងសាមញ្ញដែរ

អត្ថបទដោយ : នីត្តា