មួយស្ទាយនេះស្អាតកប់តែម្ដង! តួឯកស្រីនាង Mai Davika ហ្វេសិនតែងកាយកាន់តែស្អាតប្លែក ថែមសាកសមនឹងរូបរាងតូចស្ដើងរបស់នាងពេលបច្ចុប្បន្នណាស់ ដឹងហើយហេតុអ្វីបានជារូបនាងខំថែទាំរូបនាងឲស្វែលស្រឡូនជាងមុនបែបនេះ។
ដោយតួឯកស្រីនាង Mai Davika បាននិយាយរួចមកហើយក្រោយពីមានអ្នក Comment សួររូបនាងពីរឿងរូបរាងថាហេតុអ្វីស្គមជាមុនខ្លាំង។ ដោយរូបនាងបានឲដឹងផងដែរថាគឺរូបនាងមិនថែទាំរូបនាងឲស្វែលជាងមុននេះ មិនត្រឹមតែជាការស្រលាញ់ពេញចិត្តផ្ទាល់ខ្លួននោះទេ តែក៏ដើម្បីកាងារផងដែរ។ ដោយពេលនេះរូបនាងមានកាងារជាមួយម៉ាកសម្លៀកបំពាក់ល្បីៗលំដាប់ពិភពលោក និងបានទៅចូលរួមកម្មវិធីហ្វេសិនជាច្រើនផងដែរ។ ឃើញតារាស្រីនាង Mai តែងហ្វេសិនបែបនេះហើយទើបដឹងថាបើមិនមែនរូបរាងដូចនាងទេ ក៏មិនអាចតែងតាមនាងបានដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ