ល្បីដល់ថៃពិតជាមិនសរសើរមិនបានឡើយ! សារព័ត៌មានចុះផ្សាយឧញ៉ា អ៊ុច សម្បត្តិ ក្រុមហ៊ុនគ្រួសារកក់ក្តៅកម្ពុជា

ភ្នំពេញ៖ ជាការវិវដ្តរថ្មីនិងមុខប្រទេសជាតិកម្ពុជាយើង ពាណិជ្ជករខ្មែរដ៏ល្បីឈ្មោះគឺលោកឧញ៉ា អ៊ុច សម្បត្តិ ក្រុមហ៊ុនគ្រួសារកក់ក្តៅកម្ពុជា មកដល់ពេលនេះមានទីផ្សារនិងគាំទ្រច្រើនឡើង ដោយនាពេលកន្លងមកនេះ ទើបតែប្រកាសការអបអររឿងថ្មីនៃការពង្រីកវិសាលភាពរបស់ខ្លួន ដែលបន្តសហការយ៉ាងរឹងមាំជាដៃគូជាមួយគ្នានឹងក្រុមហ៊ុនថៃលំដាប់លេខ១គឺ Vega Natural Thailand។

កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ក្រុមហ៊ុន Vega Natural Company Limited បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នានៅទីអាគារ CDC CRYSTAL រវាងក្រុមហ៊ុន Vega Natural Company Limited និងគ្រួសារកក់ក្តៅ មកពីប្រទេសកម្ពុជា។ ដោយការចុះហត្ថលេខារួមគ្នារវាងលោកស្រី Tasanee Wanthong នាយកប្រតិបត្តិនៃក្រុមហ៊ុន Vega Natural Co., Ltd. និងលោក Pathomsak Techavejcharoen ប្រធានប្រតិបត្តិក្រុមហ៊ុន Vega Natural Company Limited ជាមួយលោកឧកញ៉ា អ៊ុច សម្បត្តិ និងភរិយាលោកជំទាវ ហ៊ឹម សុផា ក្រុមហ៊ុនគ្រួសារកក់ក្តៅ។

លោកឧញ៉ា អ៊ុច សម្បត្តិ បានថ្លែងឱ្យដឹងថា “ខ្ញុំឧកញ៉ា សម្បត្តិ ប្រធានក្រុមហ៊ុនគ្រួសារកក់ក្តៅ ពិតជាមានក្តីរំភើបរីករាយនិងមានភាពកក់ក្តៅយ៉ាងខ្លាំង ដែលជ្រើសរើសបានដៃគូល្អដើម្បីផលិតចែកចាយផលិតផលទៅកាន់ទីផ្សារពិភពលោក ។ លោកជំទាវ Kwan Tassanee Wannathong អគ្គនាយិកា ក្រុមហ៊ុន Vega Natural Limited ដែលមានរោងចក្រធំៗចំនួន3 គឺជារោងចក្រផលិតផលិតផលលំដាប់ខ្ពស់និងមានសុវត្ថិភាព មានស្តង់ដារដែលមានវិញ្ញាបនបត្រ អន្តរជាតិISO 9001/2015 GMP HALAL និង HACCP។ កាលពីថ្ងៃទី17 កញ្ញា 2022 ពួកយើងបានបង្កើតកម្មវិធីចុះ MOU រវាង ក្រុមហ៊ុនគ្រួសារកក់ក្តៅ និង Vega Natural Limited ដែលជាសក្ខីភាពដ៏អស្ចារ្យបង្ហាញពីភាពច្បាស់លាស់ក្នុងភាពជាដៃគូរយូរអង្វែងជាមួយគ្នា ដើម្បីពង្រីកផលិតផលនៅសុខភាព និងសម្រស់ទៅកាន់ទីផ្សារទាំងក្នុងស្រុកនិងក្រៅស្រុកដូចជា កម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា វៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ឌូបៃ បារ៉ែននិងប្រទេសចិន មុនឈានជើងចូលទីផ្សារអុឺរ៉ុបមុនឆ្នាំ2030អោយខានតែបាន ។ សូមអរគុណលោកជំទាវ Kwan Tassanee Wannathong ដែលបង្កើតព្រឹត្តិការណ៍ដ៏ល្អនេះសំរាប់ពួកយើង”។

ក្រៅពីមានអ្នកជំនួញ និងតារាល្បីៗទាំងអស់ដែលបានចូលរួមជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នានេះរវាង Vega Natural Company Limited និងគ្រួសារកក់ក្តៅមកពីប្រទេសកម្ពុជាក៏មានតំណាងខ្ពង់ខ្ពស់សម្រាប់កម្ពុជាជាសាក្សីគឺ ១) លោក Duangjai Chantanang អនុប្រធានសភាពាណិជ្ជកម្មថៃ ប្រធានអនុគណៈកម្មាធិការពាណិជ្ជកម្មព្រំដែនកម្ពុជា-ថៃ សភាពាណិជ្ជកម្មថៃ, ២) លោកជំទាវ Chiranan Wongmongkol ប្រធានសមាគមធុរកិច្ចថៃប្រចាំកម្ពុជានិងអតីតឯកអគ្គរាជទូតថៃប្រចាំកម្ពុជា, និង៣) លោក Sombat Premprapha អនុប្រធានសមាគមដែនសមុទ្រថៃ។

សូមបញ្ជាក់បន្ថែមថា ក្រុមហ៊ុនគ្រឿងសម្អាងគ្រួសារកក់ក្ដៅ គឺជាក្រុមហ៊ុនផលិតចែកចាយ និងលក់ផលិតផលថែរក្សាសម្រស់តាមអនឡាញដ៏ធំមួយប្រចាំកម្ពុជា។ ក្រុមហ៊ុននេះ មានបណ្ដាចែកចាយរាប់ម៉ឺននាក់ទូទាំង២៥ខេត្តក្រុង។ ផលិតផលរបស់ក្រុមហ៊ុនគ្រឿងសម្អាងគ្រួសារកក់ក្ដៅ ផ្តោតសំខាន់លើ ការថែរក្សាសម្រស់មួយ តួខ្លួនរបស់ស្រី្ត ហើយមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនបានពង្រីកសេវាកម្មបន្ថែមដល់អាហារនិងផលិតផលបំប៉នសុខភាពបន្ថែមផងដែរ។

សូមរំលឹកបន្ថែមទៀតថា បើនិយាយពីការចាប់កំណើតឡើងនៃក្រុមហ៊ុនគ្រួសារកក់ក្តៅបានបដិសន្ធិឡើងនៅឆ្នាំ២០១៥ ដោយដៃរបស់ លោកឧកញ៉ាផ្ទាល់លោកធ្លាប់បានជម្រាបឲ្យដឹងថា ក្រុមហ៊ុនមួយនេះធ្លាប់បានជួបរឿង រ៉ាវ និងរលកនៃ ឧបសគ្គច្រើនខ្លាំងណាស់ រួមទាំងពីការក្ស័យធនដោយសារបំណុល ការបង្ខូចកេរ្តិ៍កិត្តិយសពីអ្នកដទៃជាដើម ។ ប៉ុន្តែទោះបីជាយ៉ាងក្តីដោយសារគោល ដៅពិត និងមហិច្ឆតាយ៉ាងធំធេង បានរុញឲ្យរូបលោកដួលហើយក្រោកឡើងវិញ រហូត ពង្រីកនូវវិសាលភាពរបស់ក្រុមហ៊ុន ឲ្យមានភាពរឹងមាំដូចបច្ចុប្បន្ននេះ ៕

អត្ថបទដោយ ម៉ាច័ន្ទបូរិន រូបភាពសហការី