នៅស្អាតខ្ញង់នៅឡើយទេ តារាស្រីនាង Ice ពពោះកូនតូចមកកំសាន្ដនៅ Milan អ៊ីតាលី…

អ្នកម្ដាយនៅស្អាតខ្ញង់តែងកាយមានស្ទាយនៅឡើយទេ! តារាសម្ដែងស្រីតួកាចតួឆ្នាស់ក្នុងរឿងភាគថៃនាង Ice Apitsada ពពោះកូនតូចក្នុងផ្ទៃមកដើរកំសាន្ដលំហែរកាយ នៅទីក្រុង Milan ទឹកដីប្រទេសអ៊ីតាលី។

ដោយតារាស្រីនាង Ice ពេលនេះមិនមែនខ្លួនមួយទៀតនោះឡើយ រូបនាងបានក្លាយជាអ្នកម្ដាយគេហើយកំពុងតែពពោះកូនប្រុស ជាមួយនឹងគូស្នេហ៍ជនជាត់ិបារាំង។ ហើយស្នេហាលើកនេះរូបនាងក៏មិនបានបង្ហាញមុខគូស្នេហ៍ជាសាធារណះឲអ្នកគាំទ្របានស្គាល់ដូចជាចំណងស្នេហាលើកមុនៗនោះឡើយ គ្រាន់តែឲដឹងថាគឺជាអ្នកជំនួញជនជាតិបារាំងនិងជាឪពុកកូនក្នុងផ្ទៃរបស់នាងផងដែរ។ ក្លាយជាអ្នកម្ដាយហើយតែ Ice នៅតែបន្ដភាពស្រស់ស្អាតនិងបានចំណាយពេលវេលាដើរលេងលំហែរកាយជីវិតរីករាយជាមួយក្រុមគ្រួសារនៅអ៊ីតាលី និងមានគម្រោងត្រលប់មកសម្រាកនៅផ្ទះលំហែរនៅថៃវិញយ៉ាងស្ងប់ស្ងាត់រហូតដល់ថ្ងៃសម្រាលផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ