ស្អាតណាស់ព្រះអើយ! Chompoo Araya តែងមុខបែបស្រាលៗតែស្អាតខ្លាំងមុខក្មេងស្ទើរតែមិនគួអោយជឿថាមានកូនបីនាក់ហើយ! មានរូបភាព

ជាតារាស្រីល្បីឈ្មោះហើយមើលថែខ្លួនឯងបានយ៉ាងល្អតែម្ដង សម្រាប់អ្នកម៉ាក់កូនបី Chompoo Araya មើលថែមុខមាត់ស្បែកនិងរូបរាងបានយ៉ាងល្អ ហាត់ប្រាណរាល់ថ្ងៃ រួមទាំងគ្រប់គ្រងចំណីអាហារនៃការញុំគ្រប់យ៉ាង ទើបលទ្ធផលទទួលបានល្អបែបនេះ

ជាក់ស្ដែង (29 កញ្ញា 2022) ម៉ាក់ៗរូបស្រស់ក៏ទើបចេញមកបង្ហោះរូបបង្អួតដោយការតុបតែងមុខបែបស្រាលៗ តែស្អាតក្មេងជាងវ័យខ្លាំងណាស់ តែងមុខដូចមិនតែងមុខ ដោយជាងស្នាដៃអាជីពនិងស្គាល់ចិត្តស្គាល់ថ្លើមម៉ាក់ៗខ្លាំងបំផុតរហូតដល់ថ្នាក់ចំណងជើងការតែងមុខលើកនេះថា  “My make up 15 ចៀលផ្លូវ 16 អៀបគៀន”

After Footer (Active) - damrei Mr1 Zone2

ចំណែកខាងអ្នកគាទ្រដែលបានឃើញរូបនេះហើយក៏ប្រញាប់ចូលមកខមិនភ្លាមៗ ប្រាប់ថាស្ទាយនេះធ្វើអោយនាងមើលទៅក្មេងជាងវ័យខ្លាំងណាស់ ហើយក៏មិនគួអោយជឿថាមានកូនបីនាក់រួមទៅហើយដែរបើមិនតាមដានអានពត៌មាននោះ

អត្ថបទដោយ : នីត្តា