អាចនិយាយបានថាពូកែគ្រប់ផ្នែកពិតៗសម្រាប់អូន Pimai កូនស្រីជាទីស្រលាញ់របស់ Aff Taksaorn ក្រៅពីសុជីវធម៌ និងគួរឱ្យស្រលាញ់ដូចម្ដាយហើយ ជាក់ស្ដែងអូន Pimai នៅបញ្ចេញសមត្ថភាពជាអ្នកកីឡាទៀតផង
ជាមួយនិងការផុសរបស់អ្នកម៉ាក់រូបស្រស់ Aff ជាអបអរសាទរកូនស្រីក្នុងជ័យលាភីដណ្ដើមបានរង្វាន់ អមជាមួយនិងឃ្លាប្រយោគថា “ព្រឹកមិញនេះនាំម៉ាក់យាយមកគាំទ្រចៅប្រកួតបាល់ទាត់លើកដំបូងជាមួយមិត្តភ័ក្ដ អូន Pimai ទាត់ចូលមួយគ្រាប់…..ហើយក្រុមទទួលបានជ័យជំនះលេខ 1 សប្បាយចិត្តពិតៗ”
រឿងនេះធ្វើអោយហ្វេនៗនាំគ្នាប្រញាប់ចូលមកចុចឡាយអោយអូន Pimai ព្រោងព្រាត ហើយនៅមានខមិនសរសើរដែលម៉ាក់ៗអានហើយពេញទៅដោយស្នាមញញឹមនិងក្ដីសុខបំផុតចំពោះកូនស្រី…..
អត្ថបទដោយ : នីត្តា
































