ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំក្នុងនាមជាតារា K-Pop BLACKPINK បានចូលធ្វើបទសម្ភាសន៍ជាមួយ SIRIUSZXM ហើយ Rosé រីករាយក្នុងការចែករំលែកនូវអារម្មណ៍របស់ខ្លួន។ ខុសពីតារាស្រីKPop ហ្វេនទៀតដែរព្យាយាមបង្អត់អាហារដើម្បីរក្សារាង ម្ចាស់បទ “Shut Down” បានពន្យល់ថា នាងត្រូវញ៉ាំអាហារមុនពេលឡើងកម្មវិធីណាមួយ។ ហើយនាងចូលចិត្តញ៉ាំបាយដោយសារតែធ្វើឱ្យឆ្អែត ក្រៅពីបាយ នាងក៏ចូលចិត្តគីមឈីដែរ ។
ប៉ុន្តែនាងមិនរើសអាហារទេ នាងរីករាយនឹងញ៉ាំអាហារណាក៏បានឱ្យតែធ្វើឱ្យនាងមិនឃ្លាន។កាលពីមុន នាងព្យាយាមមិនញ៉ាំអ្វីទាំងអស់ ប៉ុន្តែនាងមិនអាចទ្រាំបានលើសពីពីរម៉ោងទេ វាជាដែនកំណត់ដ៏លំបាករបស់នាង។ ក្រោយមក នាងបានទទួលយកថានាងត្រូវញ៉ាំអាហារដ៏ឆ្ងាញ់ដើម្បីផ្តល់ថាមពលដល់នាងដែលនាងត្រូវការសម្រាប់ថ្ងៃ។
After Footer (Active) - damrei Mr1 Zone2
Eriya






