វគ្គរន្ធត់! Dew Arisara បង្ហោះវីដេអូខណៈពេលប៉ាកូននៅជាមួយគ្នាឃើញហើយចង់គាំងបេះដូងអ្នកកូនដំបូង! មានវីដេអូ
ធ្វើអោយហ្វេនៗធ្លាក់ក្នុងអន្លង់ស្នេហ៍ចំពោះគ្រួសារនេះជាការស្រេច សម្រាប់គ្រួសាររបស់លោកប៉ាអ្នកម៉ាក់បទពិសោធន៍ថ្មីយ៉ាង Dew Arisara ជាមួយស្វាមីរូបសង្ហា Sebastian Lee ក្រោយពីសម្រាលកូនប្រុសដំបូងជាទីស្រលាញ់មិនប៉ុន្មានខែមុននេះ ហើយក៏កាន់តែធ្វើអោយអ្នកទាំងពីរមានអ្នកគាំទ្រកាន់តែខ្លាំងឡើង
ហើយរូបភាពនិងវីដេអូជាក់ស្ដែង Dew បានបង្ហោះនៅក្នុង IG របស់អូន Silas ដែលកំពុងគេងនៅក្នុងរង្វង់ដៃរបស់លោកប៉ា Sebastian ហើយលោកប៉ាមើលទៅដូចជាកក់ក្ដៅនិងទន់ភ្លន់ខ្លាំងណាស់ ថើបកូនប្រុសមិនចេះឈប់ ចំណែកឯអូន Silas វិញមិនបាច់ចាំនិយាយទេថាគួអោយស្រលាញ់ប៉ុណ្ណា សង្ហាតាំងតែពីនៅកូនង៉ា ជាពិសេសសប្បុរស្បែកល្អណាស់បានមកពីម៉ាក់ហើយនិងប៉ា 100ភាគរយតែម្ដង
លើកនេះធ្វើអោយអ្នកគាំទ្រហើយនិងមិត្តភ័ក្ដម៉ាក់ៗចូលមកចុចឡាយអោយមេដៃអោយបេះដូងព្រោងព្រាត ថែមទាំងខមិនសរសើរពីរូបឆោមលោមពណ៌របស់អូនតូចមិនដាច់ពីមាត់ទៀតផង
ហើយនៅក្នុងវីដេអូនេអ្នកម៉ាក់រូបស្រស់បានសរសេរជាប្រយោគថា “Mom and Dad will miss you #silasezralee” ហើយតាមមកដោយរូបភាពរបស់អ្នកម៉ាក់ផ្ទាល់ ខណៈពេលស្ថិតនៅលើយន្ដហោះទៅដើរលេងជាមួយស្វាមី អាចនិយាយបានថាម៉ាក់ Dew នឹកកូនប្រុសខ្លាំងណាស់
អត្ថបទដោយ : នីត្តា

























