កូនទីបីជិតមកដល់ហើយ! Lydia ចាប់ផ្ដើមរាប់ថយក្រោយហើយអ្វីដែលសំខាន់ដោះអាវថតបង្អួតក្បាលពោះយ៉ាងស្រស់ស្អាត! មានវីដេអូ
ក្លាយជាអ្នកម៉ាក់កូនបីរួចរាលហើយ សម្រាប់អ្នកម៉ាក់រូបស្រស់យ៉ាង Lydia-Saranrat Dean ព្រោះនៅទីបំផុតក៏ចិត្តទន់ ព្រមធ្វើតាមពាក្យសុំអង្វររបស់ស្វាមី Matthew Dean ព្រមមានប្អូនអោយអូន Dylan និង Demi
ជាក់ស្ដែង Lydia ក៏បានផុសរូបភាពពោះធំ អមជាមួយនិងឃ្លារប្រយោគថាដែលប្រាប់ថារាប់ថយក្រោយនៅមិនប៉ុន្មានថ្ងៃទៀតទេនិងបានឃើញមុខតូចក្នុងផ្ទៃហើយ “3…2…1… the countdown begins”
តែអ្វីដែលធ្វើអោយអ្នកគ្រប់គ្នាចាប់អារម្មណ៍បំផុតនោះគឺ សម្រស់របស់អ្នកម៉ាក់ដែលមិនចេះប្រួលប្រែសូម្បីតែបន្ទិច សំខាន់ស្ទាយតុបតែងខ្លួនរបស់ម៉ាក់ៗនៅតែស្អាតហើយស៊ិចស៊ីដូចដើមចា
អត្ថបទដោយ : នីត្តា





















