អេមហួសថ្លែង Chompoo Araya ជាមួយស្ទាយតែងខ្លួនអង្គុយនៅជួរមុខនៅទីក្រុងបារីស Paris Fashion Week 2023 ស្អាតប្លែកភ្នែក! មានរូបភាព

វិលត្រលប់មកដណ្ដើមយកតំណែងតារាស្រីល្បីខាងកំពូលហ្វេសិនប្រចាំពិភពលោកសារជាថ្មីម្ដងទៀតសម្រាប់អ្នកម៉ាក់កូនបីយ៉ាង Chompoo Araya ដោយនៅពេលថ្មីៗនេះ (30 កញ្ញា 2022) តារាសម្ដែងស្រីល្បីឈ្មោះបានមកបង្ហាញខ្លួនសារជាថ្មីនៅលើកំរាលព្រំនៃទីក្រុងបារីស Paris Fashion Week 2023

ដោយកិច្ចការដំបូងគឺអង្គុយនៅជួរមុខទស្សនាការដើរបង្ហាញម៉ូត  Giambattista Valli ម៉ាកល្បីទូរទាំងពិភពលោកជាតិអ៊ីតាលីខាងផ្នែកដេរប៉ាក់ សាម៉ីខ្លួនបានជះសម្រស់នៃការតែងខ្លួនចូលរួមក្នុងកម្មវិធីដោយការតែងខ្លួនបំពាក់គ្រឿងលំអរម៉ាក់  BVLGARI គ្រឿងប្រដាប់លំអរកាយ  High Jewelry Serpenti តំណាងអោយភាពស៊ីវិល័យបំផុតក្នុងពិភពលោក

អមដោយកងដៃម៉ាក Serpenti រួមផ្សំជាមួយឈុតពណ៌ប្រាក់ផ្លេកៗចែងចាំងភ្នែក អាចនិយាយបានថានៅលើរាងកាយរបស់ម៉ាក់ៗពេញទៅដោយគ្រឿងលំអរដ៏មានតម្លៃនិងម៉ាកល្បីៗតាំងពីចុងជើងដល់ចុងសក់តែម្ដងចា សមនិងរហ័សនាមតារាកំពូលហ្វេសិនលំដាប់ពិភពលោកមែន

អត្ថបទដោយ : នីត្តា